មានបញ្ហាជាច្រើនដែលនាំឲ្យក្មេងខ្វះជាតិដែក ហើយបើរោគសញ្ញាវិញ គឺកូនមានសភាពស្លេកស្លាំង ហើយប្រសិនបើពិនិត្យចំនួនគ្រាប់ឈាម គ្រាប់ឈាមក្រហមមានចំនួនធ្លាក់ចុះជាសញ្ញាគួរឲ្យព្រួយបារម្ភ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ក្មេងខ្វះជាតិដែកធ្ងន់ធ្ងរអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតបាន ប្រសិនបើមិនបានយកចិត្តទុកដាក់ក្នុងការតាមដានខ្ពស់ ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួនគ្រាប់ឈាមក្រហមមិនគ្រប់គ្រាន់សម្រាប់ដឹកអុកស៊ីសែន និងសារធាតុចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។
រីឯមូលហេតុនាំឲ្យខ្វះជាតិដែក គឺអាចបណ្តាលមកពីការញុំារបបអាហារមិនគ្រាប់គ្រាន់ ការបាត់បង់ឈាម និងមិនអាចស្រូបជាតិដែកបានគ្រប់គ្រាន់ពីក្នុងឈាម។ មួយវិញទៀត បើកូននៅបៅដោះ ត្រូវបំបៅកូននឹងទឹកដោះម្តាយឲ្យបានគ្រប់គ្រាន់ បូករួមរបបអាហារត្រឹមត្រូវតាមពេទ្យណែនាំ។
វិធីជួយសង្គ្រោះវិញ គឺឲ្យកូនញ៉ាំឲ្យបានគ្រប់គ្រាន់កុំឲ្យខ្វះអាហារូបត្ថម្ភ កុំឲ្យមានការបាត់បង់ឈាមច្រើន ហើយប្រសិនធ្ងន់ធ្ងរខ្លាំងគ្រូពេទ្យនឹងព្យាបាលទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ ឬពេលខ្លះត្រូវបញ្ចូលឈាម។ បើចង់ដឹងថា កូនមានបញ្ហាខ្វះជាតិដែក ឬខ្វះគ្រាប់ឈាមក្រហមអាចសង្កេតបានតាមរយៈស្បែកកូន មានសស្លេក សបែបគ្មានឈាម បបូរមាត់ស្លេក ត្របកភ្នែក មើលបាតដៃបាតជើងកូន ថាមានឈាមក្រហមៗក្រោមស្បែកអត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]