ភ្នំពេញ៖ កញ្ញា ពៅ លីដា ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព តាមរយៈការសម្ដែងខ្សែភាពយន្តនានា នៅតែអាចទាញប្រជាប្រិយភាព បានពីទស្សនិកជន តាមរយៈរូបសម្ផស្សដ៏ស្រស់ស្អាតរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗ នៅតែចាំតាមដានពី ជីវិតក្រៅឆាកដ៏ហ៊ឺហានិងឡូយឆាយ គួរឲ្យសរសើរណាស់។
ជាក់ស្ដែង នាពេលថ្មីៗនេះ ពៅ លីដា បានបង្ហោះរូបភាពជាច្រើនសន្លឹក និងរៀបរាប់ប្រាប់ ពីអាថ៌កំបាំងនៅពីក្រោយ ភាពលេចធ្លោរបស់នាង រាល់ពេលដែលចូលរួមកម្មវិធីម្ដងៗទៀតផង។ ក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ បានលើកឡើងថា៖
« អរគុណអ្នកម្ដាយ សម្រាប់ការច្នៃម៉ូតឲ្យកូន ទាំងសក់ និងរ៉ូប»។
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ ពេញចិត្តជាមួយសកម្មភាពពោរពេញ ដោយក្ដីស្រលាញ់រវាងនាង និងអ្នកម្ដាយ ព្រមទាំងលួចសរសើរពី អ្នកម្ដាយរបស់ ពៅ លីដា ដែលប្រសប់រកនឹកម៉ូត តុបតែងខ្លួនឲ្យកូនស្រី បានប្លែកៗជានិច្ច៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖





