Nadech និយាយពីអារម្មណ៍ពេលបានជិះ តុកតុក លើកទី១ជាមួយ Yaya! (មានវីដេអូ)

//s5.kh1.co/c6/c6340a5723953db65af618b7cbca9a53cf525a23.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុស Nadech Kugimiya បានចូលរួមនៅក្នុងកម្មវិធីមួយ ហើយលោកក៏ត្រូវបានគេសួរនាំទាក់ទងទៅនឹង វីដេអូដែលលោកបានបង្ហោះ នៅលើគណនីអ៊ីនស្តារក្រាមផ្ទាលខ្លួនរបស់លោក ជាមួយនឹងមិត្តស្រីជាទីស្រលាញ់ Yaya Urassaya នាអំឡុងពេលអ្នកទាំងពីរកំពុងតែជិះតុកតុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងនោះតារាសម្តែងប្រុសសាច់ដុំ៨កងរូបនេះ បានលើកឡើងថា មូលហេតុដែលលោកនិង Yaya សម្រេចចិត្តជិះតុកតុកនោះ ដោយសារតែកាលនោះអ្នកទាំងពីរ មានការងារចាំបាច់ដែលត្រូវធ្វើដំណើរទៅកាន់ទីក្រុង ហើយអ្នកទាំងពីរគ្រោងនឹងជិះតាមរថភ្លើងលើអាកាស ត្រឡប់ទៅវិញ ប៉ុន្តែខណៈនោះ ស្រាប់តែឃើញតុកតុកឆ្លងកាត់ អ្នកទាំងពីរក៏បានផ្លាស់ប្តូរចិត្តដោយការជិះតុកតុកជំនួសវិញតែម្តងទៅ។

តួយ៉ាង បើតាមការលើកឡើង នេះគឺជាលើកទី១របស់ Nadech និង yaya ហើយ ដែលពួកគេបានជិះតុកតុកជាមួយគ្នាបែបនេះ ហើយវាជាអារម្មណ៍ប្លែកថ្មីមួយ ពោលគឺ វាពិតជាសប្បាយខ្លាំង រហូតដល់ថ្នាក់អ្នកទាំងពីរអត់មិនបាននឹងថតរូបនិងវីដេអូ ទុកជាអនុស្សាវរីយ៍រវាងអ្នកទាំងពីរផងដែរ៕  

Nadech Kugimiya
Nadech Kugimiya
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech ជិះតុកតុកជាលើកដំបូង
Yaya និង Nadech ជិះតុកតុកជាលើកដំបូង
Yaya និង Nadech ជិះតុកតុកជាលើកដំបូង
Yaya និង Nadech ជិះតុកតុកជាលើកដំបូង
Yaya និង Nadech ជិះតុកតុកជាលើកដំបូង
Yaya និង Nadech ជិះតុកតុកជាលើកដំបូង
Yaya និង Nadech ជិះតុកតុកជាលើកដំបូង
Yaya និង Nadech ជិះតុកតុកជាលើកដំបូង
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T