បវរកញ្ញាថៃលេខ១ បង្ហាញខ្លួនសម្ពោធហាង G21 នៅកម្ពុជា !

//s5.kh1.co/42/42634f87baf4cdb94cca0d750f481d08524b735a.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ ភោជនីយដ្ឋាន និង Pub G21 ស្ថិតនៅប្ញស្សីកែវ ជាប់ស្ពានដែកប៉ាឡេ ដែលជាសម្ព័ន្ធទី៦របស់ហាង វីហ្វ្រេន បានបើកសម្ពោធយ៉ាងអធឹកអធម។ នៅក្នុងពិធីនោះ ក៏មានវត្តមានបវរកញ្ញាថៃលេខ១ និងតារាសិល្បៈខ្មែរ យ៉ាងច្រើនកុះករចូលរួមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ពោធហាង  G21
កម្មវិធីសម្ពោធហាង  G21

លោក គង់ សុភា បញ្ជាក់ថា នៅក្នុងពិធីនោះ លោកអញ្ជើញសិល្បករតែប្រមាណ៣០រូបប៉ុណ្ណោះ ប៉ុន្តែបានរៀបចំជាតារាដើរម៉ូត និងតារាៗច្រៀងរាំជាច្រើនរូប។ ក្នុងលោកក៏អញ្ជើញបវរកញ្ញាថៃ គឺកញ្ញា Phannaporn Soogchod កញ្ញាឯក DEVI SRI SIAM 2019 (បវរកញ្ញាស្រីទេវីស្យ៉ាមប្រចាំប្រទេសថៃ) ឱ្យមកចូលរួមជាកិត្តិយសផងដែរ ដោយកញ្ញាបានចូលរួមជាកិត្តិយស និងជួយដើរម៉ូតនៅក្នុងពិធី។

បវរកញ្ញាថៃ  Phannaporn Soogchod
បវរកញ្ញាថៃ  Phannaporn Soogchod

លោកថា កញ្ញាគឺជាមិត្តភក្តិដ៏ល្អរបស់លោករងពីជាប់បវរកញ្ញា ដោយនាងក៏មានសកម្មភាពឡើងចុះស្វែងយល់មុខជំនួញនៅកម្ពុជាជាញឹកញាប់ផង ទើបនាងមកជួយដុតដៃដុតជើងនៅក្នុងពិធី  ដោយមិនមែនគ្រាន់តែមកធ្វើជាភ្ញៀវកិត្តិយស។ ហើយសូម្បីបុរសឯក ដែលធ្លាប់ជាប់ចំណាត់ថ្នាក់លើឆាកអន្តរជាតិកន្លងមក ក៏មកចូលរួមជាកិត្តិយសនៅក្នុងពិធីរបស់លោកផងដែរ។

លោកបន្ថែមទៀតថា ហាង G21 ដ្បិតថាមានលក្ខណៈបែបទំនើប និងឈ្មោះផ្សេង ប៉ុន្តែសម្រាប់មុខម្ហូប និងតម្លៃ គឺដូចគ្នាទាំងស្រុងនឹងគ្រប់ហាងរបស់ វីហ្វ្រេន ដោយបរិយាកាសដែលបានរៀបចំ ក៏ដើម្បីតម្រូវកម្មវិធីខួបកំណើត និងពិធីផ្សេងៗដែលមានរង្វង់១២០តុចុះ។

លោក គង់ សុភា ម្ចាស់ហាង G21 បន្តទៀតថា ដោយសារតែភោជនីយដ្ឋាននេះ ត្រូវបានរៀបចំបន្ថែមជាកន្លែងលក់ស្រាក្រឡុកមើលទេសភាពច្រាំងទន្លេ ដើម្បីឱ្យសាកសមនឹងទីតាំងនៅជាប់ស្ពានដែកប៉ាឡេប្ញស្សីកែវ ហើយមានការបន្ថែមនូវមុខម្ហូបខ្លះផង ទើបមិនដាក់ឈ្មោះ វីហ្វ្រេនសាខាទី៦ ហើយដាក់ឈ្មោះថ្មីថា G21។ ហេតុផលដែលបរិយាកាសក្នុងហាងនេះទាំងមូលមានសោភ័ណ្ឌភាពប្លែក និងមានរចនាបទបែបអឺរ៉ុប ក៏ដោយសារតែលោកបានរៀនបញ្ចប់ផ្នែកឌីហ្សាញនៅក្រៅប្រទេស ហើយបានបញ្ចេញស្នាដៃក្នុងការរៀបចំហាងទាំងមូលដោយផ្ទាល់។

ទស្សនារូបភាពខាងក្រោម៖ 

បវរកញ្ញាថៃ Phannaporn Soogchod
បវរកញ្ញាថៃ Phannaporn Soogchod
កម្មវិធីសម្ពោធហាង  G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
កម្មវិធីសម្ពោធហាង G21
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T