រាជធានី​ភ្នំពេញ ៖​ បើ​ទោះបីជា​ពេល​នេះ អ្នក​នាង​ពេជ្រ សោភា និង​លោក​ឆឹ​ម សក្ក​ដា ​កាន់តែ​បង្កើន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​បែប​ណាក្ដី នៅ​តែ​មាន​អ្នកខ្លះ​យល់​ថា ​ពួក​គេ​បង្កើត​ស្នេហា​ក្លែងបន្លំ ។ ស្នេហា​របស់​ពេជ្រ សោភា និង​ឆឹ​ម សក្ក​ដា នៅ​តែ​មិន​ទាន់​អាច​ធ្វើ​ឲ្យ​ទស្សនិកជន​ជឿជាក់​នៅឡើយ​ទេ ខ្លះ​ថា​អាច​ជា​ស្នេហា​ពិតប្រាកដ និង​មួយ​ចំនួន​ទៀត​ថា​ ជា​រឿង​ក្លែងក្លាយ ។

ជា​ពិសេស​ទៀត​នោះ មាន​គេ​លើក​ឡើង​ថា «​ស្នេហា​អ្នក​ទាំង​២​ជា​រឿង​Drama» បើ​យោង​ទៅ​លើ​ពេល​វេលា​យូរ​មក​ហើយ​នោះ មិន​ទាន់​ឃើញ​ប្រែប្រួល​ទៅ​ជា​អ្វី ក្រៅពី​រូបភាព​ស្វី​ត​ៗ ដដែល​ៗ ។ លើស​ពី​នេះ​គូ​ស្នេហ៍​តារា​មួយ​ចំនួន គេ​ឆាប់​ចូល​រោងការ​មិន​ទុក​យូរ​ជូរ​ផ្អូម​ទេ ព្រោះ​បើ​គិត​ទៅ​សោភា និង​សក្ក​ដា ជិ​ដិត​គ្នា​៤​ឆ្នាំទៅ​ហើយ នៅ​តែ​ប្រើ​ពាក្យ​គូ​ជិតដិត ឬ​មនុស្ស​ជិតដិត ។

ពេជ្រ សោភា និង​ឆឹ​ម សក្ក​ដា

ជា​ការ​ឆ្លើយ​តប កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទាំង​ពេជ្រ សោភា និង​ឆឹ​ម សក្ក​ដា បាន​រៀបរាប់ ប្រដេញ​គ្នា​នា​ឱកាស​ចូលរួម​ពិធី​មង្គលការ​របស់​តារា​សម្តែង​ប៉ែន ចំរុង

សោភា ​ឆ្លើយ​យ៉ាង​លឿន​ថា ៖

«​ប្រសិនបើ​យើង​មាន​បំណង​បំភ័ន្ត​ភ្នែក​មហាជន ឬ​ហ្វេ​ន សួរ​ថា​ មាន​ប្រយោជន៍​អ្វី​ទៅ​! គេ​នៅ​តែ​នាំ​គ្នា​និយាយ​ថា យើង​ទាំង​ពី​បង្ហាញ​ភាព​កៀកកើយ​គ្នា​ គ្រាន់តែ​បង្កើត​នូវ​ឈុត​ឆាក​ត្រា​ម៉ា សម្តែង​ឲ្យ​គេ​មើល​សម្រាប់​ប្រជាប្រិយភាព​ប៉ុណ្ណោះ ។៤​ឆ្នាំទៅ​ហើយ​ដែល​យើង​បាន​ចងក្រង​ចំណង​ស្នេហ៍​នេះ​ឡើង សួរ​ថា​ នាង​ខ្ញុំ​ជា​ស្រី អ្នក​ខាត​គឺ​ខ្ញុំ បើ​ខ្ញុំ​មិន​ច្បាស់លាស់ តើ​មិន​ខ្លាច​ជា​រឿង​មួយ​ខាត​ពេល ។ បើ​ខ្ញុំ​ប្រឌិត​ធ្វើ​ទៅ​ចង់​ល្បី ខ្ញុំ​បាន​អី​មក​វិញ បើ​នាង​ខ្ញុំ​ល្បី​រួច​ហើយ ។ ជា​ពិសេស​ខាត​ពេល​ណាស់ បើ​មិន​ប្រាកដ​ជាមួយ​គាត់ នោះ​នាង​ខ្ញុំ​ទុក​ពេល​ឲ្យ​បុរស​ផ្សេង​ចូល​ស្តីដណ្តឹង​បាត់​ទៅ​ហើយ​។ ដូចនេះ​នាង​ខ្ញុំ​រំពឹង​ថា​មហាជន​ឈប់​ឆ្ងល់ ហើយ លែង​សួរនាំ​ច្រើន​តទៅ​ទៀត »​។

ពេជ្រ សោភា

ចំពោះ​លោក​ឆឹ​ម សក្ក​ដា​វិញ និយាយ​ថា៖

«​បើ​និយាយ​រឿង​រៀប​ការ​គឺ​យើង​មាន​ល​ទ្ធ​ភាព​គ្រប់គ្រាន់ ប៉ុន្តែ​យើង​នៅ​មាន​ចំណុច​មួយ​ចំនួន​តូច​ដែល​ត្រូវ​បំពេញ ។ ពួក​យើង​មិន​បាន​យក​ភាព​ក្លែងក្លាយ​ម​កបាំងមុខ ការពារ​ឲ្យ​គេ​ឃើញ ឆក់​យក​ការ​ទាក់ទាញ​អ្វី​ឡើយ ។ ចំណុច​សំខាន់​បើ​មើល​លើ​សិល្បៈ​រៀមច្បង​ដូច​ជា​បង​គង់ សុ​ជាតិ​និង​លោក​ជា វិបុល ឈ្វេងយល់​ចិត្ត​គ្នា​ជិត​១០​ឆ្នាំ ទើប​រៀប​ការ ។ ចំណែក​ខ្ញុំ​៤​ឆ្នាំ​ប៉ុណ្ណោះ​។ រឿង​ការ​ជា​រឿង​មួយ​សំខាន់ ការ​រស់នៅ​មួយ​ជីវិត ហើយ​បើ​និយាយ​ពី​រឿង​យល់ចិត្ត​គ្នា​មាន​ច្រើន រាប់​ទាំង​ពី​ម៉ោង​ណា​ទៅ​ណា ដេក​ពួន​អី​ដឹង​ទាំងអស់​»៕

ពេជ្រ សោភា
ពេជ្រ សោភា និង​ឆឹ​ម សក្ក​ដា

ប្រភព​​​៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា