អ្នកណាមិនរំភើបពេល ជី ដេវីត ជូនកាដូគ្រឿងពេជ្រទាំងឈុតមានតម្លៃកប់ពពកឲ្យ ទេព បូព្រឹក្យ ក្នុងថ្ងៃខួបស្នេហា៣ឆ្នាំបែបនេះ! (មានវីដេអូ)

//s5.kh1.co/be/be12386d27ec0cdd9c5b8842fe3837d49202d8a4.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេឃើញថា តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍នឹងគ្នា តែងតែបង្អួតពី ជីវិតគូពោរពេញដោយភាពផ្អែមល្ហែម ធ្វើឲ្យហ្វេនៗរំភើបជំនួសតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីព្រឹកមិញនេះ តារាប្រុសរូបនេះ បានបង្កភាពភ្ញាក់ផ្អើលដល់ ទេព បូព្រឹក្ស ទាំងព្រឹកតែម្ដង តាមរយៈវីដេអូមួយ ក្នុងបណ្ដាញសង្គម។ ក្នុងនោះដែរ ស្របពេលដែលថ្ងៃនេះ ជាថ្ងៃគម្រប់ខួបស្នេហា៣ឆ្នាំរវាងអ្នកទាំងពីរ លោក ដេវីត បានធ្វើវីដេអូនិយាយរៀបរាប់ពី ជីវិតគូដែលបានឆ្លងកាត់៣ឆ្នាំមកនេះ ស្ដាប់ហើយពិតជា មានន័យរ៉ូមែនទិចណាស់។

អ្វីដែលកាន់តែពិសេសនោះគឺ លោក​ ងួន ចាន់ដេវីត បានបំពេញបំណង គូស្នេហ៍ជាទីស្រលាញ់ ដោយជូនកាដូ គ្រឿងអលង្ការពេជ្រទាំងឈុត យ៉ាងចែងចាំង ហើយមើលទៅមានតម្លៃរាប់ម៉ឺនដុល្លារជាមិនខាន ធ្វើឲ្យ ទេព បូព្រឹក្ស បង្ហាញអារម្មណ៍អរ ចង់ហោះហើយ។

ក្រោយពីឃើញបែបនេះភ្លាម បណ្ដាមិត្តៗយុវវ័យទាំងអស់ បញ្ចេញអារម្មណ៍រំភើបជំនួសចំពោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ថែមទាំងមានហ្វេនៗខ្លះបញ្ចេញមតិ ប្រាថ្នាចង់បានជីវិតគូដូចអ្នកទាំង២ផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
កាដូដែល ដេវីត ជូនឲ្យ ទេព បូព្រឹក្ស 
កាដូដែល ដេវីត ជូនឲ្យ ទេព បូព្រឹក្ស 
ទេព បូព្រឹក្សងួន ចាន់ដេវីត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T