ទ្រង់ទ្រាយធំ! PSG ចង់បានកំពូលខ្សែប្រយុទ្ធម្នាក់របស់ Barcelona បូកជាមួយគ្រូបង្វឹកឆ្នើមមួយរូបទៀត

//s5.kh1.co/7e/7ee9f7acbbc51779b6fd6cea9a7b96cb53802e0d.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានដាក់ការចង់បានមកលើកីឡាករ Antoine Griezmann និងអ្នកចាត់ការទូទៅលោក Diego Simeone ដើម្បីនាំយកទៅទឹកដីបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Diego Simeone និងកីឡាករ Antoine Griezmann
លោក Diego Simeone និងកីឡាករ Antoine Griezmann

បច្ចុប្បន្ន PSG កំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការទូទៅលោក Thomas Tuchel ប៉ុន្តែប្រធានក្លិបជើងឯកបារាំងត្រូវបានគេដឹងថាមិនសប្បាយចិត្តទៅនឹងអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ខាងលើនេះទេ ក្រោយធ្លាក់ចេញពីពានរង្វាន់ Champions League ក្រោមថ្វីជើងកាលពីរដូវកាលមុន។

បើតាមប្រភពពីក្នុងប្រទេសបារាំងបានឲ្យដឹងថា PSG បានសម្លឹងឃើញអ្នកចាត់ការទូទៅរបស់ At.Madrid លោក Diego Simeone យកមកដឹកនាំនៅរដូវកាលក្រោយ។ បន្ថែមលើសពីនេះ PSG ក៏បានដាក់ការចង់បានទៅលើអតីតកូនក្រុមរបស់លោក Simeone ផងដែរគឺកីឡាករ Antoine Griezmann។

លោក Diego Simeone 
លោក Diego Simeone 

ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះបានចាកចេញពី At.Madrid ទៅចូលរួមជាមួយ Barcelona កាលពីទីផ្សាររដូវក្ដៅកន្លងទៅ ប៉ុន្តែគេហាក់មិនទាន់អាចបង្ហាញភាពលេចធ្លោនៅឡើយ ខណៈទំនាក់ទំនងរវាងគេ និងខ្សែប្រយុទ្ធ Lionel Messi ក៏ត្រូវបានគេដឹងថាមានភាពមិនល្អផងដែរ។

ប្រធានក្លិប PSG រំពឹងថានឹងអាចនាំយកបុគ្គលទាំងពីររូបខាងលើមកកាន់កីឡដ្ឋាន Parc des Princes ដោយលោកជឿថា Barcelona នឹងបើកផ្លូវដល់ក្លិបរបស់លោកក្នុងការចែចូវ Griezmann នៅទីផ្សាររដូវក្ដៅរដូវកាលក្រោយ។

កីឡាករ Antoine Griezmann 
កីឡាករ Antoine Griezmann 

គួរឲ្យដឹងដែរថាលោក Diego Simeone បានចូលមកដឹកនាំ Atletico Madrid កាលពីខែធ្នូ ឆ្នាំ២០១១ ដោយគិតមកទល់ពេលនេះលោកដឹកនាំបានចំនួន ៤៤៨ប្រកួតហើយ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T