គ្នាយើង ច្បាស់ជាដឹងហើយថា អាហារ​ដែល​យើងញ៉ាំ​មួយ​ចំនួន វាជួយ​ដល់​ការចិញ្ចឹម លូតលាស់ផង និង​អាច​បង្កឲ្យ​លើសទម្ងន់ ឬកើត​ជំងឺ​ធាត់​ផងដែរ។ ក្នុងនោះ ពេលវេលា ដែល​យើងញ៉ាំ​អាហារ ក៏ជា​បញ្ហា​សំខាន់​ផងដែរ ដែល​យើងចាំបាច់​ត្រូវ​ជ្រើសរើស​ឲ្យត្រឹមត្រូវ បើមិន​ចង់ធាត់។

១. សូកូឡា

ការញ៉ាំសូកូឡា​នៅពេល​ព្រឹក ជួយ​ដល់​រាងកាយ ដោយសារ​វាមាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដែល​កាត់បន្ថយ​ការ​វិវត្ត​វ័យ ហើយ​ក៏ល្អ​ចំពោះ​បេះដូង​ផងដែរ។ តែ​បើពេល​យប់វិញ ការ​ញ៉ាំសូកូឡា មិនល្អនោះទេ ដោយសារ​រាងកាយ​របស់​យើង នឹង​បម្លែង​សារធាតុ​បំប៉ន​ដែល​លើស ទៅ​ស្ដុកជា​ខ្លាញ់។

២. សាច់

ការញ៉ាំ​សាច់​ក្នុង​របបអាហារ​ថ្ងៃត្រង់ គឺជារឿងល្អ ដោយសារ​វា​ជាប្រភព​សំខាន់ នៃ​ជាតិដែក ផ្ដល់​អុកស៊ីសែន​ទៅ​កោសិកា និង​ប្រព័ន្ធ​សរីរាង្គ​នានា។ វាជួយ​បន្ថយ​បញ្ហា​អស់កម្លាំង និង​ការប្រឈម​នឹង​ជំងឺ​នានា។ សម្រាប់​អាហារ​ពេល​ល្ងាច​វិញ ការញ៉ាំសាច់ មិនសូវល្អ​នោះទេ ដោយសារ​សាច់ត្រូវការ​ពេល​រហូត​ដល់ ៥​ម៉ោង ដើម្បី​រំលាយ។ ដូច្នេះ​ការញ៉ាំសាច់ មុន​ចូលគេង អាច​បណ្ដាល​ឲ្យ​ឈឺ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។

៣. ផ្លែក្រូច

ការញ៉ាំផ្លែក្រូច​នៅពេល​យប់ ជួយ​ដល់​មុខងារ​នៃ​ប្រព័ន្ធ​រំលាយអាហារ និង​បង្កើន​មេតាប៉ូលិស​រាងកាយ។ តែ​ការញ៉ាំ​ក្រូច ទាំង​ពោះទទេ នៅពេល​ព្រឹក ឬក្រោយ​ភ្ញាក់ពីគេង អាច​បណ្ដាល​ឲ្យ​កើត​ប្រតិកម្ម​អាលែកហ្ស៊ី និង​រមាស់​ក្រពះ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាកក្រពះ។

៤. ដំឡូង

ដំឡូង​ជួយ​ឲ្យ​សម្ពាធឈាមទាប ហើយ​វាសម្បូរ​ដោយ​សារធាតុ​រ៉ែ ដែល​រាងកាយ​ត្រូវការ។ ការញ៉ាំដំឡូង​នៅពេល​ព្រឹក ល្អសម្រាប់​រាងកាយ តែ​វាមិន​សូវល្អ សម្រាប់​ញ៉ាំ​នៅពេល​ល្ងាច​ទេ ដោយសារ​វាមាន​កាឡូរី​ខ្ពស់​ជាង​ប្រភេទ​បន្លែ​ផ្សេងៗ​ទៀត។

៥. បាយ

បាយសម្បូរ​ដោយ​កាបូអ៊ីដ្រាត ហើយ​ការញ៉ាំ​វានៅពេល​ថ្ងៃ ល្អ​ចំពោះ​រាងកាយ ដោយ​ជួយ​ឲ្យ​យើង​មាន​ថាមពល​ពេញ​មួយ​ថ្ងៃ។ តែ​បើញ៉ាំច្រើន នៅពេល​ល្ងាច វាអាច​បណ្ដាល​ឲ្យ​យើង​ឡើង​ទម្ងន់។

៦. ផ្លែប៉ោម

ផ្លែប៉ោម មាន​ផ្ទុក​សារធាតុ Pectin ដែល​ជួយ​ដល់​ពោះវៀន និង​បណ្ដេញ​សារធាតុ​បង្ក​មហារីក ហើយ​វាល្អ សម្រាប់​ញ៉ាំនៅពេល​ព្រឹក។ តែវាមិនសូវល្អ​ទេ សម្រាប់​ញ៉ាំ​នៅពេល​ល្ងាច ដោយសារ​វាបង្កើន​អាស៊ីដ​ក្នុង​ក្រពះ និង​ធ្វើឲ្យ​ពិបាក​ក្នុង​ខ្លួន។ ជាមួយ​គ្នានេះ សារធាតុ Pectin ពិបាក​នឹង​រំលាយ ជាពិសេស​នៅពេល​យប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]