បទថ្មី«សុដន់ម៉ែ»ពី កាតុ មិនត្រឹមតែអត្ថន័យចាក់ដោតទេ សូម្បីតែសកម្មភាព ក្នុងMV ក៏សាហាវដែរ (មានវីដេអូ)

//s5.kh1.co/6f/6fa3416977dc4e53071da203aaaa438ca91a765d.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ខណៈពេលដែលតារាសម្ដែងស្រី និងច្រៀងអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ កំពុងតែទទួលបានភាពជោគជ័យលើមុនជំនាញរបស់ខ្លួនខ្លាំងនោះ តារាស្រីពហុជំនាញរូបនេះគេសង្កេតឃើញ ហាក់បីទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតពីបណ្ដាសំណាក់ពុក ម៉ែ បងប្អួនគួរឲ្យកត់សម្គាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបីជាអ្នកនាង កាតុ មានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្លួនមិនឃ្លាតឆ្ងាយពីវិស័យចម្រៀងរបស់នាងដែរ ។

ជាក់ស្ដែងកាលពីពេលយប់មិញនេះ កាតុ ក៏បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួនមួយបទទៀតដែលមានចំណងជើងថា«សុដន់ម៉ែ» ជាមួយនឹងអត្ថន័យរៀបរាប់ពីជីវិតម្ដាយដែលខំមើលថែរកូន តាំងតែពីតូចធ្វើឲ្យបណ្ដាប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។

ក្នុងនោះផងដែរ មិនត្រឹមតែទំនុកច្រៀងមានការចាប់អារម្មណ៍ខ្លាំងនោះទេ សូម្បីតែសកម្មភាពសម្ដែងនៅក្នុងMVនោះ ក៏មានភាពទាក់ទាញខ្លាំងមិនចាញ់បទចម្រៀងតារាល្បីៗនោះទេ ។

គួររម្លឹកផងដែរ បទចម្រៀង«សុដន់ម៉ែ» របស់ អ្នកនាង សុខ ចាន់ធីតា ទើបតែចេញមិនទាន់បាន២៤ម៉ោងនោះទេ មានអ្នកទស្សនានៅលើបណ្ដាញសង្គម ហ្វេសប៊ុក និង YouTube ច្រើនមែនទែន ធ្វើឲ្យចម្រផងមួយបទនេះ ទទួលបានការសរសើរពីអ្នកគាំទ្រខ្លាំងតែម្ដង៕

តោះកុំឲ្យចាំយូរទៅទស្ស​នាវីដេអូទាំងអស់គ្នាណា៖

កាតុ 
កាតុ 
កាតុ 
កាតុ 
កាតុ 
កាតុ 
កាតុ 
កាតុ 
កាតុ 
កាតុ 
សុដន់ម៉ែ បទថ្មីរបស់ កាតុ 
កាតុ
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T