បុរសម្នាក់មានអាការប្រគីវកាច់ និងតេនញ៉ាក្នុងខួរក្បាលដោយសារបរិភោគសាច់ឆៅ

//s5.kh1.co/46/46cea4ad47170ebfd1c4287659aaca96c11411a9.jpg
នារី

 ២៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ បុរសចិនអាយុ៤៦ឆ្នាំដែលមានមុខរបរជាជាងសំណង់មានអាការប្រគីវកាច់ និងថែមទាំងរកឃើញមានតេនញ៉ានៅក្នុងខួរក្បាលទៀតផង ដោយគេសង្ស័យថាគាត់បរិភោគសាច់ឆៅ។ បុរសម្នាក់ត្រកូល Zhu មកពីក្រុង Quzhou ភាគខាងកើតខេត្ត Zhejiang ហើយកាលពីខែមុនគាត់បានទិញសាច់ជ្រូកនិងសាច់ចៀមមកធ្វើស៊ុបឆ្នាំងភ្លើងហឹរមួយឆ្នាំង។​ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ប៉ុន្មានថ្ងៃក្រោយមកគាត់មានអាការវិលមុខ និងឈឺក្បាលពេញមួយថ្ងៃ ហើយនៅពេលយប់គាត់មានអាការប្រគីវកាច់នៅពេលគាត់កំពុងសម្រាន្ត។ អ្នកធ្វើការជាមួយលោក Zhu បានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកនៅជិតនោះ រួចគាត់ក៏ត្រូវបានស្កេនមើលខួរក្បាល និងបានរកឃើញថាមានដំបៅ។ ប៉ុន្តែលោក Zhu បានបដិសេធនិងមិនព្រមពិនិត្យបន្ត ដោយសារលោកគ្មានលុយនិងចង់ត្រឡប់ទៅផ្ទះវិញ។ ទោះជាយ៉ាងណាអាការរបស់លោក Zhu នៅតែដដែល ហើយចុងក្រោយគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យ Zhejiang និងបានពិនិត្យឃើញមានតេនញ៉ានៅក្នុងខួរក្បាលរបស់គាត់។

តេនញ៉ាបានចូលខួរក្បាលរបស់គាត់ ដោយសារបរិភោគសាច់ឆៅ
តេនញ៉ាបានចូលខួរក្បាលរបស់គាត់ ដោយសារបរិភោគសាច់ឆៅ

បន្ទាប់ពីដឹងថាលោក​Zhu ទើបទទួលទានស៊ុបឆ្នាំងភ្លើងកាលពីពេលថ្មីៗកន្លងទៅរួច លោកប្រធានមន្ទីរពេទ្យបានប៉ាន់ស្មានថាសាច់ជ្រូកនិងសាច់ចៀមដែលលោក Zhu បរិភោគគឺមានផ្ទុកតេនញ៉ាហើយគាត់មិនបានចម្អិនវាឲ្យឆ្អិនល្អ។ លោក Zhu បានបញ្ជាក់ថាគាត់បានកម្ដៅសាច់តែបន្តិចទេ ហើយនៅបាតឆ្នាំងសុទ្ធតែទឹកម្ទេសដែលធ្វើឲ្យលោកពិបាកមើលដឹងថាសាច់បានចម្អិនល្អហើយឬនៅ។ បន្ទាប់ពីទទួលបានការព្យាបាល និងត្រូវបានគេយកតេនញ៉ាចេញពីខួរក្បាល ទើបលោក Zhu មានអាការធូរស្បើយឡើងវិញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T