ក្មេងអាយុ ៣-៤ ឆ្នាំ ក្នុង១ថ្ងៃ គួរឲ្យគេងប៉ុន្មានម៉ោង លេងប៉ុន្មាន ទើបល្អ?

//s5.kh1.co/1f/1f7a78f6f18e17de2f23a2b13d8b9423d153bab2.jpg
នារី

 ២៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូន​នៅ​តូច​អាយុ​បាន ៣-៤ ឆ្នាំ ប្រហែល​ជា​ចង់​លេង​ច្រើន មិន​ចង់​គេង​ដូច​កាល​ពី​នៅ​តូច​នោះ​ទេ ហើយ​បើ​ចំ​ក្មេង​ញៀន​ទូរស័ព្ទ ឯម៉ាក់ប៉ា​រវល់​ទៀត​នោះ ច្បាស់​ជា​ម្ង៉ៃៗ​ចំណាយ​ពេល​ច្រើនមើល​អេក្រង់​ទូរស័ព្ទ ថេប្លេត ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូន​មើល​ទូស័ព្ទ​ច្រើន​មិន​ល្អ​នោះ បែប​នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៣-៤ ឆ្នាំ ត្រូវ​គេង​ឲ្យ​គ្រប់​គ្រាន់ ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ និង​កំណត់​រយៈ​មើល​ទូរស័ព្ទ​តិចតួច​ប៉ុណ្ណោះ ទើប​មាន​សុខ​ភាព​ល្អ។

១. ធ្វើ​សកម្មភាព​រាង​កាយ៖ ចំណាយ​ពេល​យ៉ាង​តិច ១ម៉ោង​កន្លះ/ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​លេង​កម្សាន្ត រត់ ដើរ ជិះកង់ ឬ​លេង​កីឡា​ជាដើម។

២. គេង៖ គេង​ឲ្យ​បាន ១០-១៣ ម៉ោង/ថ្ងៃ ដោយ​រាប់​បញ្ចូល​ទាំង​ការ​គេង​នៅ​ពេល​ថ្ងៃ និង​នៅ​ពេល​យប់ ហើយ​ត្រូវ​កំណត់​ពេល​ចូល​គេង និង​ក្រោក​ពី​គេង​វិញ​ឲ្យ​បាន​ទៀង​ទាត់។

៣. លេង ឬុ​មើល​គ្រឿង​អេឡិច​ត្រូនិច៖ ក្មេង​អាយុ ៣-៤ ឆ្នាំ ត្រូវ​ឲ្យ​ចំណាយ​ពេល​មើល​អេក្រង់ ដូច​ជា​មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ iPad ឬ​គ្រឿង​អេឡិច​ត្រូនិក មិន​ឲ្យ​លើស​ពី ១ម៉ោង/ថ្ងៃ ឡើយ ហើយ​បើ​កាន់​តែ​តិច​ជាង​នេះ​កាន់​តែ​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T