ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រគូស្នេហ៍ខុសវ័យ អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ ច្បាស់ជាជ្រាបហើយថា គូស្នេហ៍មួយគូនេះ បើទោះជាខុសវ័យមែនពិត ក៏ប៉ុន្តែពួកគេមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនតិចនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ស្រាប់តែប៉ុន្មានម៉ោងមុននេះ ផ្អែកលើហ្វេសប៊ុកផេកចំនួនពីរ បានបង្ហោះរូបអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ ក្នុងឈុតប្រពៃណី ដោយភ្ជាប់ជាមួយ Caption ថា៖
“ថ្ងៃចូលរោងជ័យ Idol នណាគេខ្លះ? ជូនពរមានសុភមង្គលមួយជីវិតណាអូន”។
ក្រោយពីឃើញបែបនេះ អ្នកគាំទ្រសន្និដ្ឋានថា គូស្នេហ៍ទាំងពីរនេះ ច្បាស់ជាជិតដល់ថ្ងៃពិសេស ចូលរោងការក្នុងពេលឆាប់ៗនេះហើយ ព្រោះអ្នកទាំងពីរថតរូបក្នុងសម្លៀកបំពាក់បែបនេះ ប្រាកដជាសម្រាប់ Pre Wedding មិនខាងនោះទេ។ ដូច្នេះហើយ អ្នកគាំទ្រមានតែរង់ចាំមើលតែប៉ុណ្ណោះថា អ្នកទាំងពីរនឹងចូលរោការជាមួយគ្នា ក្នុងថ្ងៃណាតែប៉ុណ្ណោះ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?







