ផ្លូវការ! កីឡាករឆ្នើមដែលជាគោលដៅរបស់ Man Utd, Real Madrid និង Spur រូបនេះបានសម្រេចចិត្តចុះកុងត្រាថ្មីរយៈពេល៤ឆ្នាំ

//s5.kh1.co/14/14a45e7a36890462c46f1998d771502cb463393f.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ព័រទុយហ្កាល់៖ ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់កីឡាករ Bruno Fernandes ដែលជាគោលដៅរបស់ក្លិប Man Utd, Real Madrid និង Spur បានសម្រេចចិត្តចុះកុងត្រាថ្មីរយៈពេល៤ឆ្នាំជាមួយនឹងក្លិប Sporting Lisbon កាលពីថ្ងៃអង្គារកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes

ក្នុងកុងត្រាថ្មីនេះ ត្រូវបានគេសង្កេតឃើញថា ក្លិប Sporting បានបង្កើនតម្លៃទិញផ្ដាច់កុងត្រារបស់ Fernandes ពីតម្លៃ ៦៥លានផោន (ឬប្រហែល៨៣លានដុល្លារអាមេរិក) រហូតដល់តម្លៃ ៨៥លានផោន (ឬប្រហែល១០៩លានដុល្លារអាមេរិក)។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោជាមួយនឹងក្រុម Sporting ដោយកាលពីរដូវកាលមុន ក្នុងនាមជាខ្សែបម្រើរូបគេរកគ្រាប់បាល់បានរហូតដល់ទៅ៣១គ្រាប់ ចំណែកឯក្នុងរដូវកាលនេះ រូបគេក៏នៅតែបន្តទម្រង់លេងបានល្អផងដែរ ដោយ១៧ប្រកួត ស៊ុតបញ្ចូលទីបាន៩គ្រាប់និង ​Assists អោយមិត្តរួមក្រុមបានចំនួន៦ដង។

ក្លិប Sporting Lisbon បង្ហោះលើគណនី Twitter ផ្លូវការរបស់ខ្លួនអំពីការបន្តកុងត្រាថ្មីរបស់ Fernandes
ក្លិប Sporting Lisbon បង្ហោះលើគណនី Twitter ផ្លូវការរបស់ខ្លួនអំពីការបន្តកុងត្រាថ្មីរបស់ Fernandes

កីឡាករ Fernandes បាននិយាយអំពីការបន្តកុងត្រាថ្មីរបស់ខ្លួនជាមួយនឹងក្លិប Sporting ថា៖

កីឡាករ Bruno Fernandes 
កីឡាករ Bruno Fernandes 

"ខ្ញុំបានព្យាយាមធ្វើអស់ពីសម្ថភាពសម្រាប់ក្លិបមួយនេះ។ ហើយអ្វីដែលខ្ញុំបានធ្វើលើទីលាន គឺបង្ហាញថាខ្ញុំពិតជាស្រលាញ់ចូលចិត្តក្លិប Sporting CP និងមានមោទកភាពក្នុងការលេងដំណាងឲ្យក្លិបមួយនេះ។"

គួររម្លឹកផងដែរថាកីឡាករ Bruno Fernandes បានចាកចេញពីក្លិប Sampdoria មកចូលរួមជាមួយនឹងក្លិប Sporting Lison កាលពីឆ្នាំ២០១៧ ជាមួយនឹងតម្លៃផ្ទេរ៩,៦៩លានអឺរ៉ូ (ឬប្រហែល ១០,៦លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន១២៦ប្រកួត ស៊ុតបញ្ចូលទីបាន៥៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៤៤ដង៕

ប្រភព៖ Skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T