ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្ត ជូនចំពោះសិស្សក្រីក្រជំនាន់ទី៨ និងពិធីអបអរសាទរ​ការបញ្ចប់ថ្នាក់អាហារូបករណ៍ ជំនាញបច្ចេកទេសជួសជុលរថយន្ត របស់សិស្សកី្រក្រជំនាន់ទី៦!

//s5.kh1.co/98/985f14462214977ec23b76bb91d96d03463c61b4.jpg
សង្គម

 ២៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​ត្រូវ​បាន​ទទួល​ស្គាល់​នូវ​សិទ្ធិ​នាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀប​ចំនូវពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រជំនាន់ទី៨ និងពិធីអបអរសាទរ​ការបញ្ចប់ថ្នាក់អាហារូបករណ៍ជំនាញ បច្ចេកទេសជួសជុលរថយន្តរបស់សិស្សកី្រក្រជំនាន់ទី៦ ក្រោមអធិបតីភាពលោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន លោក ស៊ឹម សុរិន្ទ នាយកសាលា ហ្ស៊ី វ៉េ សេ (JVC) ថ្នាក់ដឹកនាំក្រុមហ៊ុន ​និងប្អូនៗដែលជាសិស្សអាហារូបករណ៍ទាំងអស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ

មានប្រសាសន៍នៅក្នុងកម្មវិធីនោះលោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានថ្លែងឲ្យដឹងថា៖ 

“ឆ្នាំនេះគឺជាឆ្នាំទី៨ហើយ ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្វើការប្រគល់នូវអាហារូបករណ៍ ជូនដល់សិស្សក្រីក្រ ដែលពុំមានលទ្ធភាពក្នុងការបង់ថ្លៃសិក្សា ដើម្បីឲ្យពួកគាត់មានឱកាស ទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងជំនាញមួយច្បាស់លាស់ ដែលពាក់ព័ន្ធនឹងបច្ចេកទេសជួសជុលរថយន្ត ក៏ដូចជាដើម្បីចូលរួមដល់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យយានយន្ត និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ស្របពេលដែលកំណើននៃការលក់រថយន្ត និងតម្រូវការទីផ្សារការងារនៃជាងជួសជុលរថយន្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គួរឲ្យកត់សម្គាល់ផងដែរនោះលោកឧកញ៉ាបានសរបញ្ជាក់ថា កម្មវិធីអាហារូបករណ៍នេះ គឺជាការចូលរួមចំណែកមួយយ៉ាងសកម្មក្នុងការបង្កើនការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយានយន្តនៅក្នុងសង្គម”។

ជាមួយគ្នានេះផងដែរ លោកឧកញ៉ាបានធ្វើការរំលឹកឡើងថា៖ 

“គិតមកដល់ឆ្នាំសិក្សា ២០១៨-២០១៩ នេះ សិស្សអាហារូបករណ៍របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានចំនួនសរុប៧៩រូប ដែលក្នុងនោះសិស្សអាហារូបករណ៍ជំនាន់ទី១ មាន១៦រូប សិស្សជំនាន់ទី២មាន១០រូប សិស្សជំនាន់ទី៣មាន១០រូប សិស្សជំនាន់ទី៤មាន១០រូប សិស្សជំនាន់ទី៥ មាន៩រូប សិស្សជំនាន់ទី៦ មាន១១រូប ដែលពួកគាត់ទើបតែប្រលងបញ្ចប់ការសិក្សាកាលពីខែសីហាកន្លងទៅនេះ និងសិស្សជំនាន់ទី៧ មាន១៣រូប ដែលពួកគាត់កំពុងបន្តការសិក្សានៅសាលា។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានប្រគល់អាហារូបករណ៍ (រួមមាន៖ ថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ) ជូនដល់សិស្សក្រីក្រជំនាន់ទី៨ ចំនួន ៩រូប ផ្សេងទៀត ដែលមកពីបណ្តាខេត្ត៧ផ្សេងៗគ្នារួមមានៈ ខេត្តស្ទឹងត្រែង កំពត តាកែវ កណ្តាល ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្ដព្រះសីហនុ ឲ្យសិក្សានិងស្នាក់នៅនៅសាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) ផងដែរ”។

ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ

ឆ្លៀតក្នុងឱកាសនេះលោកឧកញ៉ា ក៏បានសម្តែងនូវសេចក្តីត្រេកអរដល់សិស្សជំនាន់ទី៦ ទាំង ១១រូប ដែលពួកគាត់បានតស៊ូអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រលងបញ្ចប់ការសិក្សាជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ ហើយពួកគាត់ទាំងអស់ទទួលបានការងារធ្វើគ្រប់ៗគ្នា នៅតាមស្ថាប័នក្នុងប្រទេស ក្រៅប្រទេស និងយានដ្ឋានផ្សេងៗជាមួយនឹងជំនាញច្បាស់លាស់ ដែលអាចទទួលបាន ប្រាក់ចំណូលសមល្មមក្នុងការផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។

អ្វីដែលកាន់តែគួរឲ្យកោតសរសើរទៀតនោះ ក្រៅពីការផ្តល់អាហារូបករណ៍ជូនដល់និស្សិតក្រីក្រ ក្រុមហ៊ុន តូយ៉ូតា ក៏បានរួមចំណែកក្នុងកិច្ចការសង្គមជាច្រើនដូចជា៖ ការប្រគំតន្រ្តីសប្បុរសធម៌តូយ៉ូតាក្លាស៊ិកនេះ ការប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ ការបរិច្ចាគមូលនិធិសម្រាប់គាំទ្រលើផ្នែកសុខភាព និងវេជ្ជសាស្រ្ត ការអប់រំលើសុវត្ថិភាពចរាចរណ៍ ការចូលរួមដាំកូនឈើ ការរួមចំណែកក្នុងសកម្មភាពបរិស្ថាន និងរើសសំរាម និងការប្រកួតកីឡាបាល់ទាត់សម្រាប់កុមារ ជាដើម៕

ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
ពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តជូនចំពោះសិស្សក្រីក្រ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T