ធ្លាប់តែឃើញ ខេមរៈ សិរីមន្ត រាំលើឆាក ដល់ពេលប៉ះ ជាមួយភរិយាខ្លួនឯង រាំស៊ីអារម្មណ៍សាហាវ (មានវីដេអូ)

//s5.kh1.co/d0/d05e97441939735772f0861c5e19cac0edf934e4.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តដឹងហើយថា លោក ខេមរៈ សិរីមន្ត មិនត្រឹមតែជា តារាចម្រៀងប្រុសមួយរូបប្រកបដោយ សម្លេងពិរោះរណ្ដំ អាចស្រែកបានខ្ពស់តែប៉ុណ្ណោះទេ តែតារាប្រុសរូបនេះ អាចបញ្ចេញក្បាច់រាំ បានយ៉ាងរស់រវើកទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញ ជាថ្ងៃខួបកំណើត កូនស្រីរបស់លោក បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមវត្តមាន ភ្ញៀវកិត្តិយសជា តារាល្បីៗជាច្រើនរូបផងដែរ។

ក្នុងឱកាស ដ៏សប្បាយរីករាយនេះផងដែរ ខេមរៈ សិរីមន្ត និងភរិយា​ បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗ តាមរយៈវីដេអូមួយ ក្នុងបណ្ដាញសង្គម។ តាមរយៈវីដេអូនោះដែរ តារាប្រុសរូបនេះ កំពុងរាំជាមួយភរិយា មានក្បាច់រាំ យ៉ាងស៊ីអារម្មណ៍ និងមានកាយវិការកូរខ្លាំងណាស់។

ជាមួយគ្នានេះដែរ គ្រាន់តែឃើញវីដេអូនោះភ្លាម ធ្វើឲ្យហ្វេនៗទប់សំណើច មិនចង់បាន ពីកាយវិការក្រមិចក្រមើមរបស់លោក និងភរិយា មើលទៅមានសុភមង្គលណាស់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ
ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ
ភរិយារបស់ ខេមរៈ សិរីមន្ត
ភរិយារបស់ ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត និងភរិយា ពេលរាំ
ខេមរៈ សិរីមន្ត និងភរិយា ពេលរាំ
ខេមរៈ សិរីមន្ត និងភរិយា ពេលរាំ
ខេមរៈ សិរីមន្ត និងភរិយា ពេលរាំ
ខេមរៈ​ សិរីមន្ត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T