Harry Kane បង្កើតកំណត់ត្រាថ្មីមួយក្នុងក្របខណ្ឌ Champions League ក្រោយស៊ុតឲ្យ Spur ២គ្រាប់កាលពីយប់មិញ

//s5.kh1.co/7a/7a680e13295f836260ece865ddc8efacef3a46e2.png
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំកីឡាករ Harry Kane បានបង្កើតកំណត់ត្រាថ្មីមួយក្នុងក្របខណ្ឌ Champions League កាលពីរាត្រីថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទីពីរគ្រាប់ដើម្បីជួយអោយក្រុម Tottenham Hotspur ឈានដល់វគ្គ ១៦ ក្រុមចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Harry Kane
  កីឡាករ Harry Kane

២គ្រាប់កាលពីយប់មិញនេះ បានធ្វើឲ្យកីឡាករ Harry Kane ក្លាយជាកីឡាករដែលរកគ្រាប់បាល់បាន ២០គ្រាប់លឿនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រនៃក្របខណ្ឌ Champions League ដោយចំណាយពេលត្រឹមតែ២៤ប្រកួតប៉ុណ្ណោះ។

កីឡាករ Harry Kane
កីឡាករ Harry Kane

កំណត់ត្រាមួយនេះធ្លាប់កាន់កាប់ដោយ អតីតខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus កីឡាករ Del Piero ដោយចំណាយពេល២៦ប្រកួត ចំណែកឯអតីតខ្សែប្រយុទ្ធក្រុម​ Man Utd កីឡាករ Ruud van Nistelrooy ឈរនៅចំណាត់ថ្នាកទី៣ ចំណាយពេល ២៧ប្រកួត។

កីឡាករ Del Piero 
កីឡាករ Del Piero 
កីឡាករ Ruud van Nistelrooy 
កីឡាករ Ruud van Nistelrooy 

គួររម្លឹកផងដែរថាក្នុងរដូវកាលថ្មីនេះ កីឡាករ Harry Kane បង្ហាញខ្លួនឲ្យក្រុម​ Spur បានចំនួន១៧ប្រកួត ស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបាន១ដង គិតរាល់កម្មវិធីទាំងអស់៕

ប្រភព៖ metro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T