សាហាវណាស់លោកព្រះ! មួយដៃ ដេកផ្គាប់មុខ បញ្ឈប់ការប្រកួតត្រឹមទឹកទី១ រញ្ជួយសង្វៀន MX (មានវីដេអូ)

//s5.kh1.co/44/44b356b95a2efe6a710bdd88ea2eb67952c67984.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme របស់ប៉ុស្ដិ៍លេខ៣១ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា ប៊ឺត សង្ឃឹម បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ ម៉ាំងកនថង ដោយលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ ម៉ាំងកនថង ឈ្នះការប្រកួត
កីឡាករថៃ ម៉ាំងកនថង ឈ្នះការប្រកួត

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៨គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែគោះជួងចាប់ផ្ដើមការប្រកួតភ្លាម កីឡាករទាំងពីរមិនបានបង្អង់យូរសម្រុកគ្នាខ្លាំងៗតែម្ដង។ យ៉ាងណានៅពាក់កណ្ដាលទឹក កីឡាករថៃបានវាយ ប៊ឺត សង្ឃឹម ឲ្យលោកអាជ្ញាកណ្ដាលរាប់ដល់ទៅ២ដង​មុននឹងប្រើដៃឆ្វេងវាយឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតរបស់ ប៊ឺត សង្ឃឹម តែម្ដងនៅក្នុងទឹកទី១នោះ៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចង់ឃើញកណ្ដាប់ដៃរបស់កីឡាករថៃ ម៉ាំងកនថង ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T