ស៊ុតច្បាស់ណាស់! Lewandowski ស៊ុត៤គ្រាប់ម្នាក់ឯង ឲ្យ Bayern Munich យកឈ្នះ FK Crvena ក្រៅដីកាលពីយប់មិញនេះ (មានវីដេអូ)

//s5.kh1.co/c7/c7b4f465c73195dcba9f9068eb54a9ec220aa376.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ស៊ែប៊ី៖ ក្រុមម្ចាស់ផ្ទះ FK Crvena Zvezda បានបើកទ្វារកីឡដ្ឋាន Stadion Rajko Mitic ទទួលស្វាគមន៍ក្រុមជើងខ្លាំងមកលីគកំពូលអាល្លឺម៉ង FC Bayern Munich ក្នុងព្រឹត្តិការណ៍ Champions League កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុម Bayern Munich សម្រុកដាក់គំនាបខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ ដោយមានឱកាសស៊ុតសំដៅទីក្រុម FK Crvena រហូតដល់ទៅ២១ជើង ចំគោលដៅ១៦ដង សម្រេចទីបាន៦គ្រាប់។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

៦គ្រាប់របស់ក្រុម Bayern Munich ធ្វើបានដោយកីឡាករ៣រូបផ្សេងៗគ្នា ដោយគ្រាប់ទី១រកបានដោយកីឡាករ Leon Goretzka ចំណែកឯគ្រាប់ទី២,ទី៣,ទី៤,និងទី៥ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យ៣១ឆ្នាំកីឡាករ Robert Lewandowski រីឯគ្រាប់ទី៦ដែលជាគ្រាប់ចុងក្រោយសម្រេចទីដោយកីឡាករ Corentin Tolisso។

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

ដូច្នេះក្រោយបញ្ចប់៩០នាទីក្រុមម្ចា់ផ្ទះ FK Crvena Zveda បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ FC Bayern Munich ក្នុងលទ្ធផល០ទល់នឹង៦។ តាមរយៈជ័យជម្នះនេះ បានជួយឲ្យក្រុម Bayern Munich រក្សាភាពមិនដែលចាញ់របស់ខ្លួន ដោយ៥ប្រកួតក្នុងវគ្គចែកពូលពួកគេឈ្នះទាំង៥ប្រកួត ទទួលបាន១៥ពិន្ទុពេញក្នុងពូល B។

កីឡាករ Corentin Tolisso ពាក់អាវខ្មៅ
កីឡាករ Corentin Tolisso ពាក់អាវខ្មៅ

គួរឲ្យដឹងដែរថាគិតត្រឹម៥ប្រកួតកន្លងទៅ ក្នុងក្របណ្ឌ Champions league រដូវកាលនេះ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញកីឡាករ Robert Lewandowski រកបាន១០គ្រាប់ហើយ បើទោះបីជារូបគេមានវ័យរាងជ្រេរបន្តិចក៏ដោយ តែទម្រង់លេងក្នុងតំបន់ប្រយុទ្ធនៅតែមានភាពមុតស្រួចដដែល៕

តារាងពិន្ទុក្នុងពូល​ B
តារាងពិន្ទុក្នុងពូល​ B

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់កីឡាករ Lewandowski អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

កាប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T