អេស្ប៉ាញ៖ Real Madrid បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុជាមួយក្រុមភ្ញៀវ Paris Saint-Germain ក្នុងការប្រកួតជុំទី៥ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។

ការប្រកួតរវាង Real Madrid និង PSG

Real Madrid ជាអ្នកបើកការនាំមុខមុនក្នុងការប្រកួតតាមរយៈគ្រាប់បាល់ទាំងពីរគ្រាប់របស់ខ្សែប្រយុទ្ធបារាំង Karim Benzema នៅនាទីទី១៧ និង៧៩។ យ៉ាងណាមិញ នៅ២នាទីបន្ទាប់ Kylian Mbappe បានស៊ុត ១គ្រាប់ជួយ PSG តាមពីក្រោយ ២-១ នៅនាទីទី៨១ មុននឹង Pablo Sarabia ស៊ុតជើងឆ្វេងជួយឲ្យ PSG តាមស្មើ ២-២ នៅនាទីទី៨៣។

នៅចុងម៉ោងនាទីទី៩0+៤ Real Madrid មានឱកាសរកគ្រាប់បាល់ម្ដងទៀតដោយការស៊ុតហ្វី្រឃីគ ប៉ុន្តែខ្សែប្រយុទ្ធម្ចាស់អាវលេខ១១ Gareth Bale បានស៊ុតត្រឹមបុកបង្គោលទី។ ជាលទ្ធផលបញ្ចប់ការប្រកួត ៩០នាទី Real Madrid ស្មើគ្នាជាមួយ PSG ២ទល់នឹង២។

ការប្រកួតរវាង Real Madrid និង PSG

ស្ថិតិនៃការស៊ុតរបស់ Real Madrid មានរហូតដល់ទៅ២៣ដងនៅក្នុងការប្រកួត ដោយចំគោលដៅ១៣លើក និងខុសគោលដៅ ១០លើក ខណៈ PSG មានឱកាសស៊ុតចំនួន ១១លើក ចំគោលដៅ៥លើក និងមិនចំគោលដៅ៦លើក។

គិតត្រឹម ៥ប្រកួត PSG កំពុងឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល A មាន១៣ពិន្ទុ ៥ប្រកួត ឈ្នះ៤ និងស្មើ១ ខណៈ Real Madrid ឈរនៅលេខ២ លេង៥ប្រកួត ឈ្នះ២ ស្មើ២ និងចាញ់១ មាន៨ពិន្ទុ៕

តារាងពិន្ទុក្នុងពូល A
សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]