លោក Pep Guardiola និយាយថាក្លិប Manchester City នឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាទុកកីឡាករឆ្នើមរូបនេះនៅជាមួយក្លិប

//s5.kh1.co/08/087271df788566b89cabd95ba78365fbe44a8556.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បាននិយាយថាក្លិប Manchester City នឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាទុកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រស៊ីលកីឡាករ Gabriel Jesus នៅជាមួយក្លិបមួយនេះឲ្យបានយូរតាមតែអាចធ្វើបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Jesus បានចាកចេញពីក្លិប Palmeiras មកចូលរួមជាមួយនឹងក្លិប ​Manchester City កាលពីឆ្នាំ២០១៦ ជាមួយនឹងតម្លៃ២៧លានផោន (ឬប្រហែល៣៥លានដុល្លារអាមេរិក)។

  កីឡាករ Gabriel Jesus
  កីឡាករ Gabriel Jesus

យ៉ាងណាមិញក្នុងរដូវកាលនេះ រូបគេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោបើទោះបីជាមិនសូវបានបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូងបានជាប់លាប់ក៏ដោយ ដោយក្នុងចំណោម១០ប្រកួតក្នុងក្របខណ្ឌ​ Premier League រូបគេស៊ុតបញ្ចូលទីបាន៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបាន២ដង។

លោក Pep Guardiola បានថ្លែងក្នុងសន្និសិទកាសែតមុនការប្រកួតទល់នឹងក្រុម​ Shakhtar Donestk ក្នុងក្របខណ្ឌ Champions League ថា៖

លោក Pep Guardiola
លោក Pep Guardiola

"ជាការពិតណាស់ Aguero នឹងចូលនិវត្តន៍នាពេលឆាប់ៗនេះ ហើយខ្ញុំសង្ឃឹមថា Gabriel នឹងនៅជាមួយពួកយើងបានយូរ។ ពួកយើងនឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាគាត់នៅទីនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន។"

កីឡាករ  Gabriel Jesus
កីឡាករ Gabriel Jesus

គួររម្លឹកផងដែរថាកីឡាករ Gabriel Jesus បច្ចុប្បន្នមានវ័យ២២ឆ្នាំ ហើយរូបគេបង្ហាញខ្លួនសរុបអោយក្រុម​ Manchester City បានចំនួន១១៦ ប្រកួត ស៊ុតបញ្ចូលទីបាន៥០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន១៩ដង៕

ប្រភព៖ Goal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T