បើល្វើយអស់កម្លាំង ឬងងុយគេង ហើយចង់ស្វាង ផ្ចង់អារម្មណ៍វិញ​បាន អាចសាកវិធីទាំងនេះ!

//s5.kh1.co/2e/2ee30bd2ba026fc9b3bf2740018e87552563aac6.jpg
នារី

 ២៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

គ្នាយើងខ្លះ ប្រហែល​ជាទម្លាប់ ព្រឹកឡើង ទាល់តែ​បាន​កាហ្វេ ១កែវ​សិន ទើបមាន​អារម្មណ៍​ស្រស់ស្រាយ អាច​ធ្វើការ​បាន​ល្អ។ បើមិន​អ៊ីចឹងទេ ខួរក្បាល​ហាក់ដូចជា​ស្ពឹក រកគិត​ធ្វើ​អី មិន​សូវល្អ។ ខ្លះទៀត ដោយសារ​បំពេញ​ការងារ​ច្រើន​ម៉ោង អស់កម្លាំង ខួរក្បាល ក៏ចាប់ផ្ដើម​ចុះខ្សោយ​ក្នុង​ការ​គិតគូរ និង​ដោះស្រាយ​បញ្ហា​នានា​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណា មាន​តិចនិក​ចំនួន ៧ ដែល​យើង​អាច​ប្រើ ដើម្បី​ដាស់​ខួរក្បាល មក​ប្រើប្រាស់​បាន ប្រសិនបើ​យើង​ពិតជា​ត្រូវការ​ចាំបាច់​ខ្លាំង។ តិចនិក​ទាំង​នោះ មាន​ដូចជា៖

១. ខាំក្រូចឆ្មា

មិនថា យើង​ចូលចិត្ត ឬមិន​ចូលចិត្ត​នោះទេ ប៉ុន្ដែ​រសជាតិ​ដ៏ជូរ​ខ្លាំង​របស់​ក្រូចឆ្មា ពិត​ជាអាច​រំញោច​ដល់​ខួរក្បាល​របស់​យើង ដូចទះ ១​កំភ្លៀង​អ៊ីចឹង។

២. លុបមុខ​ជាមួយ​ទឹកត្រជាក់

នៅពេល​ត្របកភ្នែក​របស់​យើង​កាន់តែធ្ងន់ៗទៅ យើង​អាច​លុប​មុខ​ជាមួយ​នឹង​ទឹកត្រជាក់ ព្រោះ​វាជា​មធ្យោបាយ​មួយ ជួយ​ឲ្យ​យើង​ភ្ញាក់ឡើង និង​រក្សាថាមពល។ យើង​ក៏អាច​យក​ដុំទឹកកក មក​ដាក់​លើ​កញ្ចឹងក​បាន​ផងដែរ។

៣. លាងកដៃ​ជាមួយ​ទឹកត្រជាក់

តិចនិកនេះ ស្រដៀង​នឹង​ការ​លប់មុខ​ជាមួយ​នឹង​ទឹកត្រជាក់​ផងដែរ ហើយ​វាប្រើក្នុង​ករណី​យើង Makeup ផ្ទៃមុខ ហើយ​មិនទាន់​ចង់​លាង​មុខ​ចេញ។

៤. ម៉ាស្សាត្រចៀក

តិចនិក​នេះ ជួយ​បំបាត់​បញ្ហា​ងងុយដេក ដោយការ​ទាញ​ចុងត្រចៀក ឲ្យ​ខ្លាំង។ ការសង្កត់​ជីពចរ​ត្រចៀក អាច​ជួយ​ឲ្យ​យើង​ភ្ញាក់ឡើង។

៥. ស្ងាប​ដោយ​បង្ខំ

ស្ងាប​ជាប្រតិកម្ម​រាងកាយ ដើម្បី​សម្រួល​ដល់​ខួរក្បាល។ នៅពេល​យើង​អស់កម្លាំង ឬធុញ សីតុណ្ហភាព​ខួរក្បាល​របស់​យើង​​កើនឡើង ដូច្នេះ​យើង​អាច​ហាមាត់​ស្ងាប ដើម្បី​ប្រឆាំង​នឹង​បញ្ហា​នេះ។ ពេលយើង​បង្ខំ​ហាមាត់​ស្ងាប​ដូច្នេះ ពី ៧-១០​ដង ខួរក្បាល​របស់​យើង​នឹង​រំញោច​ឡើង។

៦. ទំពារ​របស់​អ្វីមួយ

យើង​អាច​ធ្វើ​មាត់​ឲ្យ​រវល់ ដោយ​ការ​ទំពារ​ស្ករកៅស៊ូ ឬរបស់​អ្វីមួយ ដែល​មាន​រសជាតិ​ជីអង្កាម។ បើវា​មាន​រសជាតិ​កាន់តែ​ខ្លាំង នោះ​ប្រសិទ្ធភាព​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ភ្ញាក់ ក៏កាន់តែ​ខ្លាំង​ដែរ។

៧. សម្រួល​សាច់ដុំ

ការពត់ខ្លួន ឬការ​សម្រួល​សាច់ដុំ​ក្នុង​រាងកាយ ក៏ជា​វិធីជួយ​រំញោច​ដល់​ខួរក្បាល​ផងដែរ ហើយ​នេះ​ជា​មធ្យោបាយ​ល្អ​មួយ ប្រសិន​បើ​យើង​មិន​ចូលចិត្ត​ការ​ផឹក​កាហ្វេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T