រំភើបជំនួស! បទ «ប្រពន្ធបងមិនល្អមែនទេ» ច្រៀង២នាក់ទេ តែ ពេជ្រ សោភា យកច្រៀងម្នាក់ឯង ហ្វេនៗជួយច្រៀងបារ៉ូលប្រុសផ្អើលឆាក (មានវីដេអូ)

//s5.kh1.co/d9/d9b71babbd96990b3d51868d424e6f5093e75a38.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា កាន់តែមានសន្ទុះប្រជាប្រិយភាពទ្វេមួយកម្រិតទៀត ក្រោយចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «ប្រពន្ធបងមិនល្អមែនទេ» ជាមួយកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែថ្មីៗអ្នកនាង ពេជ្រ សោភា បានយកបទចម្រៀងនេះ ទៅសម្តែងក្នុងកម្មវិធីមួយកន្លែង ក៏ប៉ុន្តែមិនមានវត្តមានរបស់លោក ខេមរៈ សិរីមន្តនោះទេ ដូច្នេះហើយ អ្នកនាង ពេជ្រ សោភា បានច្រៀងបទនេះម្នាក់ឯង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងរំភើបនោះ បទចម្រៀងថ្មីមួយបទនោះ បើទោះជាគ្មានវត្តមានតួប្រុសក៏ពិតមែន ក៏ប៉ុន្តែហ្វេនៗរបស់អ្នកនាង ពេជ្រ សោភា បាននាំគ្នាជួយច្រៀងបារ៉ូលប្រុស និងបើកភ្លើងទូរស័ព្ទដែលមើលទៅពិតជាអស្ចារ្យខ្លាំងមែនទែន។

គួររម្លឹកដែរថា នេះគឺជាលើកទីមួយហើយដែលអ្នកនាង ពេជ្រ សោភា យកបទ «ប្រពន្ធបងមិនល្អមែនទេ» មកសម្តែងលើឆាក ដោយគ្មានវត្តមានលោក ខេមរៈ សិរីមន្ត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ការសម្តែង
ការសម្តែង
ពេជ្រ សោភា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T