មួយដៃឡើងវង្វេង! ធឿន ធារ៉ា ប្រើពេល ១៧វិនាទី ផ្ដួលអ៊ូសបេគីស្ថាន កក្រើកកម្មវិធី MAS FIGHT (មានវីដេអូ)

//s5.kh1.co/5d/5dfa96ac542cdd4643641db697af00dbd4711fd3.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់ក្នុងកម្មវិធី MASFIGHT CAMBODIA របស់ស្ថានីយ៍ទូរទស្សន៍ Town Full HD TV កាលពីថ្ងៃអាទិត្យកន្លងទៅ កូនសិស្សរបស់លោកគ្រូ អេ ភូថង មកពីខេត្តព្រៃវែង កីឡាករ ធឿន ធារ៉ា បានប្រកួតឈ្នះកីឡាកឆ្លងដែនមកពីប្រទេសអ៊ូសបេគីស្ថាន SANJAR SAIDMURADOV ដោយផ្ដួលឲ្យសន្លប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ ធឿន ធារ៉ា ឈ្នះការប្រកួត
  កីឡាករ ធឿន ធារ៉ា ឈ្នះការប្រកួត

ការប្រកួតក្នុងប្រភេទទម្ងន់ ៧0គីឡូ និងមានតែ១ទឹកប៉ុណ្ណោះ ដោយ១ទឹកមាន៩នាទី។ ក្នុងករណីដែល ៩នាទីក្នុង១ទឹកនោះ មិនមានកីឡាកររូបណាផ្ដួលដៃគូឲ្យសន្លប់ ឬបោះបង់ការប្រកួតទេលទ្ធផលនឹងស្មើគ្នា ដោយមិនមានការសម្រេចកាត់ក្ដីពីគណៈចៅក្រម ដែលនេះជាលក្ខខន្តិកៈរបស់កម្មវិធី MASFIGHT។

យ៉ាងណាមិញ ធឿន ធារ៉ា បានប្រើពេលត្រឹម ១៧វិនាទីប៉ុណ្ណោះដើម្បីផ្ដួលដៃគូប្រកួត តាមរយៈការវាយមួយដៃស្ដាំចូលពេញធ្វើឲ្យកីឡាករ SANJAR វង្វេងស្មារតីនិងមិនអាចបន្តការប្រកួតទៀតបាន បើទោះបីជាលោកអាជ្ញាកណ្ដាល រឹទ្ធិ ឌីណា រាប់ដល់១០។

ការប្រកួតរវាង ធឿន ធារ៉ា និង SANJAR SAIDMURADOV
ការប្រកួតរវាង ធឿន ធារ៉ា និង SANJAR SAIDMURADOV

ចង់ឃើញថា មួយដៃស្ដាំរបស់ ធឿន ធារ៉ា ផ្ដួលដៃគូយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T