បរទេស៖ អ្នកចាត់ការទូទៅលោក Jose Mourinho បានបដិសេធចំពោះព័ត៌មានដែលខ្សែប្រយុទ្ធ Zlatan Ibrahimovic អាចនឹងមកចូលរួមជាមួយមាន់ខ្នាយមាស Tottenham Hotspur។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បច្ចុប្បន្ន Ibrahimovic កំពុងតែនៅទំនេរ បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លិបអាមេរិក LA Galaxy កាលពីខែមុខ ប៉ុន្តែអ្នកចាត់ការទូទៅរហស្សនាម Special One បានឲ្យដឹងគ្មានឱកាសដែល Spurs នាំចូលខ្សែប្រយុទ្ធអំឡុងពេលដែល Harry Kane កំពុងតែស្ថិតនៅជាមួយពួកយើង។

ឆ្លើយសំណួររបស់អ្នកកាសែតជុំវិញព័ត៌មាន Zlatan Ibrahimovic មកចូលរួមជាមួយ Spurs អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានឲ្យដឹងថា៖
“គេ (Zlatan) គឺជាកីឡាករដ៏អស្ចារ្យ ជាមនុស្សដ៏អស្ចារ្យ ប៉ុន្តែខ្ញុំសូមនិយាយថាវាគ្មានឱកាសក្នុងការកើតឡើងនោះទេ។ ពួកយើងមានខ្សែប្រយុទ្ធដែលល្អបំផុតនៅអង់គ្លេស និងជាខ្សែប្រយុទ្ធលំដាប់កំពូលមួយរូបនៅលើលោក។”

បុរសវ័យ ៥៦ឆ្នាំបានបន្តទៀតថា៖
“វាគ្មានអ្វីចម្លែកនោះទេសម្រាប់ខ្សែប្រយុទ្ធដូច Zlatan ដែលនៅវ័យលើស ៣០ឆ្នាំគេអាចលេងបានជាច្រើនក្លិប ប៉ុន្តែមិនប្រាកដថាគេមិនមកលេងជាមួយក្លិបដែលមាន Harry Kane រួចហើយនោះទេ។”
គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ Zlatan Ibrahimovic ធ្លាប់ជួយឲ្យ Man UTD ឈ្នះពាន Europa League និង EFL Cup អំឡុងស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho និងធ្លាប់មានទំនាក់ទំនងជាមួយនឹងបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះតាំងពីនៅធ្វើការជាមួយគ្នានៅ Inter Milan អំឡុងឆ្នាំ២០០៨៕

ប្រភព៖ skysports