ចឹងតើបានវិស័យបាល់ទាត់របស់ប្រេស៊ីលរីកចម្រើនណាស់! ញាក់សាច់ពេលឃើញទិដ្ឋភាពអ្នកគាំទ្រក្រុម Flamengo ចូលរួមដង្ហែពាន Copa Libertadores អោយឡើងណែនដូចស្រម៉ោចរោមស្ករចឹង (មានវីដេអូ)

//s5.kh1.co/5a/5a39de1f23ca07bd4820c9764c72ba382d32a202.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រេស៊ីល៖ ក្រុមបាល់ទាត់ Flamengo របស់ប្រទេសប្រេស៊ីលបានធ្វើការដង្ហែពាន Copa Libertadores ដែលជាពានរង្វាន់ធំមួយប្រចាំតំបន់អាមេរិកខាងត្បូង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ការដង្ហែនេះក៏ជាការអបអរការឈ្នះពានលីគកំពូលប្រេស៊ីល Serie A របស់ពួកគេផងដែរ ក្រោយគូប្រជែង Palmeiras បានចាញ់ក្នុងដី ២-១ ទល់នឹងក្រុម Gremio។ តាមរយៈការបរាជ័យនេះ បានជួយអោយក្រុម Flamengo ឈ្នះពិន្ទុដាច់ក្រុម​ Palmeiras រហូតដល់ទៅ ១៣ពិន្ទុ ដូច្នេះបើទោះបីជាការប្រកួតក្នុងលីគសល់៤ប្រកួតទៀតក៏ដោយ ក៏ក្រុម Flamengo នៅតែជាជើងឯកដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការដង្ហែនេះគេសង្កេតឃើញថា មានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករដល់រាប់សិបម៉ឺននាក់ ដែលនេះជាការបង្ហាញមួយថាវិស័យកីឡាបាល់ទាត់នៅឯប្រទេសប្រេស៊ីលពិតជាមានការពេញនិយមខ្លាំងណាស់។

ទិដ្ឋភាពក្នុងការដង្ហែរពាន
ទិដ្ឋភាពក្នុងការដង្ហែរពាន
ទិដ្ឋភាពក្នុងការដង្ហែរពាន
ទិដ្ឋភាពក្នុងការដង្ហែរពាន
ទិដ្ឋភាពក្នុងការដង្ហែរពាន
ទិដ្ឋភាពក្នុងការដង្ហែរពាន

ក្រុម Flamengo បានប្រកួតឈ្នះក្រុម River Plate ក្នុងលទ្ធផល២ទល់នឹង១ កាលពីរាត្រីថ្ងៃសៅរ៍ឈាងចូលថ្ងៃអាទិត្យកន្លងទៅនេះ នៅកីឡដ្ឋាន Estadio Monumental ប្រទេសប៉េរូ ដែលធ្វើអោយពួកគេបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Copa Libertadores ឆ្នាំ២០១៩។

ក្រុម Flamengo លើកពាន Copa Libertadores ឆ្នាំ២០១៩
ក្រុម Flamengo លើកពាន Copa Libertadores ឆ្នាំ២០១៩

យ៉ាងណាមិញនេះជាលើកទី១ហើយដែលក្រុមបាល់ទាត់របស់ប្រទេសប្រេស៊ីលនេះអាចលើកពានលីគកំពូល និងពាន Copa Libertadores ព្រមគ្នាប្រចាំរដូវកាល ហើយដែលកំណត់ត្រាមួយនេះធ្លាប់កាន់កាប់ដោយក្លិប Santos កាលពីឆ្នាំ១៩៦៣៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូនៃការដង្ហែរពាន
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T