Dortmund ចូលខ្លួនមកប្រជែងក្លិបធំ៣ ក្នុងការឆក់យកគ្រាប់ពូជម្នាក់របស់លោក Mourinho

//s5.kh1.co/1f/1fc2ff996b722ed2021fa25685a021bef7a3869e.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Borussia Dortmund បានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Troy Parrott នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Troy Parrott
 កីឡាករ Troy Parrott

ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំបានផ្លាស់មកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅប៉ែកខាងជើងទីក្រុងឡុងដ៍កាលពីឆ្នាំ២០១៧ និងបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមធំកាលពីខែតុលាកន្លងទៅ ក្នុងជំនួបជាមួយក្រុម Colchester United ក្នុងការប្រកួតពានរង្វាន់ EFL Cup។

បន្ថែមលើសពីនេះ Parrott ក៏បានចូលលេងជាលើកដំបូងឲ្យក្រុមជម្រើសជាតិឈុតធំសាធារណរដ្ឋអៀរឡង់ផងដែរអំឡុងការប្រកួតដែលអៀរឡង់ យកឈ្នះនូវែលហ្ស៊ែឡង់ ក្នុងលទ្ធផល ៣ទល់នឹង១ កាលពីដើមខែនេះ។

 កីឡាករ Troy Parrott
 កីឡាករ Troy Parrott

បើតាមការចុះផ្សាយរបស់កាសែតក្នុងប្រទេសអង់គ្លេស Dortmund គឺក្លិបមួយចុងក្រោយហើយដែលបានដាក់ការចាប់អារម្មណ៍ចង់បានមកលើខ្សែប្រយុទ្ធវ័យក្មេង ដែលត្រូវបានគេព្យាករណ៍ថានឹងក្លាយជា Harry Kane ទីពីរ។

ឲ្យដឹងដែរថា ក្រៅពី Dortmund ខ្សែប្រយុទ្ធកម្ពស់ ១.៨៥ម៉ែត្រ Parrott នៅមានក្លិបធំ៣ចាប់អារម្មណ៍ទៀត រួមមាន Bayern Munich, Juventus និង Real Madrid៕

 កីឡាករ Troy Parrott
 កីឡាករ Troy Parrott

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T