ថ្នាំផ្សះ ដាច់ខាត កុំប្រើដោយចិត្តឯង គ្មានវេជ្ជបញ្ជា!

//s5.kh1.co/6d/6d71f1ec009d3bb035031c43673a30a09d0ca18c.jpg
នារី

 ២៥-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

​ថ្នាំអង់​ទីប៊ីយ្យូទិក ឬ​ថ្នាំ​ផ្សះ​ជា​ឱសថ​ប្រឆាំង​មេរោគ មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្លាប់​បាក់តេរី​ប៉ុណ្ណោះ ថ្នាំ​ប្រភេទ​នេះ​ប្រើ​មិន​ត្រឹម​ត្រូវ ឬ​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជា​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឱសថការី គឹម កាណែល ថា ​ករណី​ដែល​មាន​ជំងឺ​បង្ក​ដោយ​វីរុស ការ​ប្រើ​ថ្នាំ​ផ្សះ យក​មក​ព្យាបាល​មិន​ជា​នោះ​​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដាច់​ខាត​កុំ​ទិញ​ថ្នាំ​ផ្សះ​មក​លេប​ដោយ​ចិត្ត​ឯង ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​វា។

ឧទាហរណ៍ ប្រភេទថ្នាំផ្សះ មានដូចជា អាម៉ុកស៊ិកស៊ីលលីន (Amoxicilline) ប៉េនីស៊ីលលីន (Penicillin) មេត្រូនីតាស៊ូល (Metronidazole) និង​អំពីនីស៊ីលលីន (Ampinicillin) ជាដើម។

ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើថ្នាំផ្សះ​ដោយ​គ្មាន​វេជ្ជបញ្ជា៖

– ធ្វើឲ្យ​មេរោគ​ស៊ាំ​ថ្នាំ
– ការប្រើ​ថ្នាំផ្សះ​លើកក្រោយមិនមានប្រសិទ្ធភាព
– ការ​ព្យាបាល​ជំងឺ​ប្រើ​ពេល​យូរ​ទម្រាំ​ជា
– ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ
– ប៉ះពាល់​ដល់​មុខងារ​ថ្លើម តម្រង​នោម ខួរឆ្អឹង
– អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត។

ដោយ​សង្កេតឃើញ មាន​ឱសថ​ស្ថាន ឱសថ​ស្ថាន​រង និង​សេវា​សុខាភិបាល​ឯកជន​មួយ​ចំនួន​បាន​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​ដល់​អ្នក​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា។ កាល​ពី​ដើម​ខែតុលា កន្លង​ទៅ​នេះ ក្រសួងសុខាភិបាល បាន​ប្រកាសឲ្យ​ម្ចាស់​ឱសថ​ស្ថាន​បញ្ឈប់​ការ​លក់​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ។

ក្រសួង​សុខាភិបាល​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព​ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ជា​មុន ទើប​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន ហើយ​ត្រូវ​ប្រើ​ថ្នាំ​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ទោះ​បី​ជំងឺ​បាន​ធូរ​ស្បើយ​ក៏​ដោយ និង​ត្រូវ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T