កំហុសមិនគួរកើត! Ramos បញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធដៃគូប្រកួតស៊ុតបញ្ចូលទី ក្នុងការប្រកួតយប់មិញ (មានវីដេអូ)

//s5.kh1.co/99/99abbe9684a3bb6ce9370b9b34fa8e984ad5eaae.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ការប្រកួតសប្ដាហ៍ទី១៣ ក្នុងក្របខណ្ឌ La Liga កាលពីម្សិលមិញក្លិប Real Madrid ទទួលបាន ៣ពិន្ទុបន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Real Sociedad ដោយលទ្ធផល ៣ទល់នឹង១ ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត ៧ម៉ឺននាក់នៅកីឡដ្ឋាន Bernabeu។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Real Madrid និង Real Sociedad
ការប្រកួតរវាង Real Madrid និង Real Sociedad

គ្រាប់បាល់តែមួយគ្រាប់របស់ Real Sociedad ធ្វើបានសម្រេចដោយការបញ្ជូនបាល់ខុសរបស់ខ្សែការពារ Sergio Ramos។ តាមពិតទៅ Ramos ចង់បញ្ជូនបាល់ឲ្យអ្នកចាំទី Thibaut Courtois នោះទេ ប៉ុន្តែដោយសារតែមិនបានមើល ខ្សែប្រយុទ្ធរបស់ Sociedad កីឡាករ Willian Jose បានរត់ទៅឆក់បាល់ និងស៊ុតបញ្ចូលទីនៅនាទីទី២។

កំហុសរបស់ Sergio Ramos
កំហុសរបស់ Sergio Ramos

យ៉ាងណាមិញ Real Madrid បានវាយយកតាមស្មើ និងយកឈ្នះវិញនៅក្នុងការប្រកួតនោះតាមរយៈគ្រាប់បាល់របស់កីឡាករ ៣រូបផ្សេងគ្នារួមមាន Karim Benzema, Federico Valverde និង Luka Modric។

កីឡាកររបស់ Real Madrid អបអរគ្រាប់បាល់
កីឡាកររបស់ Real Madrid អបអរគ្រាប់បាល់

គិតមកត្រឹម ១៣ប្រកួតក្រុមរបស់លោក Zidane កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់ La Liga បន្ទាប់ពី ១៣ប្រកួត ឈ្នះ៨ ស្មើ៤ និងចាញ់១ មាន ២៨ពិន្ទុស្មើគ្នាជាមួយក្រុមលេខ១ Barcelona ប៉ុន្តែចាញ់គ្រាប់ស៊ុត៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T