ទើបអាយុ ១៥ឆ្នាំសោះ ស្រីស្អាត Wonyoung ជ្រុះសក់ ឃើញក្បាលទំពែកដល់ម្លឹង

//s5.kh1.co/57/573b9fb5dc7c27628fd8780f837095d94cc14a51.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹករបស់នាង Wonyoung សមាជិកក្រុម IZ*ONE បានធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភខ្លាំង ក្រោយឃើញសក់ក្បាលរបស់នាងបែរជាទំពែកមិនសូវមានសក់ច្រើនដូចពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រពិតជាភ្ញាក់ផ្អើលនឹងស្ថានភាពរបស់នាង Wonyoung ជាខ្លាំង ព្រោះមិននឹកស្មានថា តារាស្រីវ័យក្មេងរូបនេះ ជួបបញ្ហាជ្រុះសក់លឿនបែបនេះទេ ហើយនាងពេលនេះ នាងទើបតែមានអាយុ ១៥ ឆ្នាំតែប៉ុណ្ណោះ។

ឃើញបែបនេះហើយ អ្នកគាំទ្របាននាំគ្នាសន្និដ្ឋានថា អាចមកពីវ័យរបស់នាងនៅក្មេងពេក ហើយលាបសក់ច្រើន ទើបជាមូលហេតុបណ្តារឲ្យសក់របស់ខ្លួនជ្រុះ ឃើញក្បាលទំពែកបែបនេះ។

ទោះជាយ៉ាងណាក្តី បើតាមប្រភពផ្សេងៗទៀតបាននិយាយថា អាចប្រហែលមកពីតារាស្រីរូបនេះមានជំងឺស្រ្តេសពេក ព្រោះថាបន្ទាប់ពីផលិតករលោក PD Ahn Joon Young និងក្រុមការងារមួយចំនួនត្រូវចាប់បានរឿងបន្លំសន្លឹកឆ្នោតក្នុងកម្មវិធី ដែលជាហេតុធ្វើឲ្យក្រុម IZ*ONE និងក្រុម X1 ស្ថិតក្នុងក្រោមការស៊ើបអង្កេត ហើយសមាជិកមួយចំនួនត្រូវសម្រាកមួយរយៈ និងការអួសបន្លាយការ Comeback ក្រុម IZ*ONE ដែលទាំងនេះក៏អាចជាផ្នែកមួយ ដាក់បន្ទុកមកលើនាង Wonyoung ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Wonyoung
Wonyoung
Wonyoung
Wonyoung
សភាពរបស់ Wonyoung
សភាពរបស់ Wonyoung
សភាពរបស់ Wonyoung
សភាពរបស់ Wonyoung
សភាពរបស់ Wonyoung
សភាពរបស់ Wonyoung
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T