Son ញាក់ និងស៊ុតច្បាស់ណាស់! Mourinho ដឹកនាំ Spurs ប្រកួតដំបូង បះសក់ចុងម៉ោង (មានវីដេអូ)

//s5.kh1.co/f2/f2c59f8ffd7ee01b742795465aa510b092268c02.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រោយការចូលមកដឹកនាំ Spurs កាលពីថ្ងៃពុធលោក Jose Mourinho បានដឹកនាំក្លិបរហស្សនាមមាន់ខ្នាយមាសប្រកួតដំបូងកាលពីម្សិលមិញនេះ ក្នុងការប្រកួតសប្ដាហ៍ទី១៣ ក្របខណ្ឌ Premier League ដោយបានយកឈ្នះម្ចាស់ផ្ទះ West Ham ក្នុងលទ្ធផល ២ទល់នឹង៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

នៅក្នុងវគ្គទីមួយ Spurs បាននាំមុខមុន ០-២ តាមរយៈការស៊ុតយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Son Heung-min បន្ទាប់ពីការពញ្ញាក់ចង្កេះខ្សែការពារបានយ៉ាងល្អនៅនាទីទី៣៦ ខណៈមួយគ្រាប់ទៀតធ្វើបានសម្រេចដោយកីឡាករ Lucas Moura ក្រោយទទួលការបញ្ជូនបាល់ពី Son។

Son អបអរគ្រាប់បាល់
Son អបអរគ្រាប់បាល់

ការប្រកួតចូលដល់វគ្គទីពីរនៅនាទីទី៤៩ Spurs បានបន្តរកបាន ១គ្រាប់ទៀតដោយការតែតរបស់ប្រធានក្រុម Harry Kane។ យ៉ាងណាមិញ នៅចុងវគ្គទី២ម្ចាស់ផ្ទះ West Ham បានបើកការវាយបកមកលើ Spurs ដោយអាចរកបាន ២គ្រាប់វិញនៅនាទីទី៧៣ ដោយកីឡាករ Michail Antonio និងនៅនាទីទី៩០ ដោយកីឡាករ Angelo Ogbonna។

ការប្រកួតរវាង West Ham និង Spurs
ការប្រកួតរវាង West Ham និង Spurs

ក្រោយទទួលបាន ៣ពិន្ទុពីការប្រកួតនោះ Spurs បានឡើងពីលេខ១៤ មកឈរនៅលេខ៩ ក្នុងតារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន Premier League គិតត្រឹមសប្ដាហ៍ទី១៣ ដោយមាន ១៧ពិន្ទុ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T