ពិបាកគេង ឬគេងមិនលក់ពេលពពោះ សាកធ្វើតាមវិធីទាំងនេះ!

//s5.kh1.co/5f/5f761b94cf9f06e10371e318d94e740643a6cc04.jpg
នារី

 ២៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

មាន​មូលហេតុ​ជា​ច្រើន​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​ពិបាក​គេង ឬ​គេង​​មិន​លក់ ដូចជា អ័រម៉ូន​ប្រែប្រួល រាងកាយ​ក៏​ប្រែប្រួល នោម​យប់​ញឹក​ញាប់ រមួលក្រពើ ជាដើម។ ដើម្បី​ដោះស្រាយ​កង្វល់​នេះ Hello គ្រូពេទ្យ នឹង​ប្រាប់​ពី​តិចនិក​មួយ​ចំនួន ធ្វើ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​គេង​លក់​ស្កប់​ស្កល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រើ​ខ្នើយ​ស្ត្រី​មាន​ផ្ទៃពោះ

ពេល​មាន​ផ្ទៃពោះ ​ម៉ាក់ៗ​គួរ​តែ​មាន​ខ្នើយ​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោ សម្រាប់​គេង និង​ជួយ​កល់​ជើង ទប់​ខ្នង ដើម្បី​ឲ្យ​គេង​លក់​ស្រួល មាន​ផាសុកភាព។

២. កុំ​ញ៉ាំ​អាហារ ឬ​ទឹក​ច្រើន​ពេក

ការ​ញ៉ាំ​ចំណី​អាហារ​ឆ្អែត​ពេក​មុន​ពេល​ចូល​គេង ឬ​ញ៉ាំ​រួច​ភ្លាម​ចូល​គេង​ភ្លែត ម៉ាក់ៗ​ប្រាកដ​ជា​គេង​មិន​លក់​ទេ។ មិនថា ចំណីអាហារ ទឹក ភេសជ្ជៈ​នោះ​ទេ យើង​ត្រូវ​ញ៉ាំរួច ២-៣ ម៉ោង សឹម​ចូល​គេង ដើម្បី​ក្រពះ​រំលាយ​អាហារ​បាន​ល្អ មិន​ឆ្អល់​ពោះ ពិបាក​ដង្ហើម​ពេល​គេងជាពិសេសមិនឡើងទម្ងន់ដូចអ្វីដែលយើងចង់បាន។

៣. បន្ធូរ​អារម្មណ៍

មុន​ពេល​ចូល​គេង កុំ​គិត​រឿង​ស្មុគ​ស្មាញ ព្យាយាម​បន្ធូរ​អារម្មណ៍​តាន​តឹង​ឲ្យ​អស់ នោះ​ទើប​ខួរក្បាល​យើង​មាន​ពេល​សម្រាក អាច​គេង​លក់​ស្កប់​ស្កល់។

៤. ចូល​គេង​ឲ្យ​ទៀង​ម៉ោង

ការ​កំណត់​ពេល​ចូល​គេង​ឲ្យ​ទៀង​ម៉ោង ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​គេង​លក់​ស្រួល​ដែរ កុំ​ម្តង​គេង ៩ យប់ ម្តង​ម៉ោង ១១ យប់​អី​នោះ ហើយ​ពេល​ចូល​គេង​កុំ​មើល​ទូរទស្សន៍ ឬ​មើល​ទូរស័ព្ទ​ដៃ​យូរ​ឲ្យ​សោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T