កាន់តែកៀកថ្ងៃមង្គល! ពេជ្រ សោភា និង សក្កដា បណ្តើរគ្នាចូលកម្មវិធីយប់មិញ កាន់តែស្វីតខ្លាំង!

//s5.kh1.co/9d/9d224e09b06f8ebce8758cfefa8710da31a1f2f2.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលកន្លងទៅនេះ តារាចម្រៀងស្រី ប្រុស អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបយ៉ាងខ្លាំង ក្រោយនាងបានធ្វើការបង្ហើបរូបថត Pre-Wedding ក្នុងឈុតប្រពៃណី យ៉ាងស្អាតៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះ ឃើញថាតារាប្រុសស្រីមួយគូនេះ កាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំង ជាពិសេសនោះ ពួកគេតែងតែបង្ហាញនូវការស្រលាញ់ ភាពផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រសឹងលើសជាតិស្ករ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាទាំង២នេះបានធ្វើការបណ្តើរគ្នាទៅចូលរួមមង្គលការមួយដែលបានបង្ហាញភាពផ្អែមល្ហែម និងកាន់តែស្និទ្ធិស្នាលខ្លាំង ស្របពេលដែលថ្ងៃរៀបការកាន់តែកៀកជិតមកដល់ ដែលអ្នកគាំទ្រទន្ទឹមរង់ចាំថ្ងៃពិសេសរបស់ពួកគេគ្រប់គ្នាតែម្តង។

តាមរយៈសកម្មភាពទាំងនេះ ឃើញថាតារាមួយគូនេះពិតជាស័ក្តិសមគ្នា ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាត បណ្តើរគ្នាចូលរួមកម្មវិធីពោរពេញដោយក្តីសុខយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា
 ពេជ្រ សោភា និងឆឹម សក្កដា  បណ្តើរគ្នាយ៉ាងស្វីត

ពេជ្រ សោភាឆឹម សក្កដា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T