ឪពុកម្ដាយក្នុងប្រទេសចិននាំគ្នាផ្អើលរឿងនាំកូនទៅពិនិត្យ DNA ដើម្បីឲ្យដឹងពីភាពវៃឆ្លាត

//s5.kh1.co/d2/d21991fedd1d82c02bd8c7d8c91a1696aade4557.jpg
សង្គម

 ២២-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ តើមាននរណាអាចប្រាប់បានទេថាតើក្មេងម្នាក់ពេលធំឡើងអាចនឹងពូកែឆ្លាតវៃ? វាគឺជាសំនួរដែលពិបាកនឹងឆ្លើយ ប៉ុន្តែដូចដែលយើងបានជួបពីមុនមក អ្នកខ្លះមានភាពពូកែវៃឆ្លាតដោយមិនចាំបាច់បង្រៀនប្រៀនប្រដៅអ្វីច្រើនឡើយ។ កាលពីពេលថ្មីៗកន្លងទៅនេះ ឪពុកម្ដាយក្នុងប្រទេសចិនជាច្រើនបាននាំកូនៗរបស់ពួកគាត់ទៅធ្វើតេសស្ដ DNA ដើម្បីរកឲ្យឃើញថាតើកូនៗរបស់គាត់អាចនឹងមានទេពកោសល្យពិសេសដែរឬអត់នៅពេលធំឡើង។ បើតាមសារព័ត៌មាន Bloomberg បានប្រាប់ឲ្យដឹងថាមានឪពុកម្នាក់ឈ្មោះ Chris Jung បានសម្រេចចិត្តធ្វើតេស្តទឹកមាត់កូនស្រីរបស់គាត់នៅក្រុមហ៊ុនមួយដែលមានឈ្មោះថា Gene Discovery។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដុកទ័រកំពុងធ្វើតេស្ត DNA
ដុកទ័រកំពុងធ្វើតេស្ត DNA

លោក Jung បាននិយាយថាគាត់មានសង្ឃឹមមុតមាំថាកូនស្រីរបស់គាត់ពេលធំឡើងអាចនឹងក្លាយជាវេជ្ជបណ្ឌិតឬក៏មេធាវីម្នាក់ ប៉ុន្តែបន្ទាប់ពីទទួលបានលទ្ធផល លោក Jung មានអារម្មណ៍ស្រងាកចិត្តយ៉ាងខ្លាំង។ លោក Jung បានបន្តទៀតថាគាត់ពិតជាចង់ឃើញកូនស្រីរបស់គាត់ក្លាយជាវេជ្ជបណ្ឌិត ឬមេធាវីដ៏ឆ្នើមម្នាក់ ប៉ុន្តែលទ្ធផលបានចេញមកថាកូនស្រីរបស់គាត់មានការចងចាំទាប។ ដូច្នេះគាត់ក៏ផ្លាស់គំនិតវិញ ប្រសិនបើគាត់ចង់ឃើញកូនស្រីរបស់គាត់ក្លាយជាអ្នកជំនាញម្នាក់ គឺតម្រូវឲ្យកូនស្រីរបស់គាត់ខិតខំសិក្សានិងត្រូវការចងចាំខ្ពស់។ ទោះជាយ៉ាងណាក៏ដោយការមានហ្សែនបែបណាក៏មិនអាចកំណត់ជោគវាសនារបស់មនុស្សម្នាក់ៗបានឡើយ ដូចនេះតួនាទីរបស់ឪពុកម្ដាយគឺត្រូវយល់ពីកូនៗរបស់ខ្លួននិងព្យាយាមអស់ពីសមត្ថភាពដើម្បីកូនៗ ប៉ុន្តែមិនគួរជះលុយរាប់ពាន់ដុល្លារដើម្បីរកមើលជោគវាសនារបស់កូនអីចឹងទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T