ខ្សែប្រយុទ្ធមុតស្រួចរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Aubameyang បានពន្យាពេលការពិភាក្សាចុះកិច្ចសន្យាថ្មីជាមួយក្លិប ដោយចង់រង់ចាំអ៊ុតមើលក្លិបធំមួយមកចែចូវយករូបគេ

//s5.kh1.co/ac/ac7601b8eca82c2c88a48adede700b2355481e5c.jpg
កីទ្បា

 ២១-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង កីឡាករ Pierre-Emerick Aubameyang បានពន្យាពេលការពិភាក្សាបន្តកិច្ចសន្យាថ្មីជាមួយនឹងក្លិប ដោយរង់ចាំអ៊ុតមើលក្លិប Barcelona ចូលមកចែចូវយករូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

កីឡាករវ័យ៣០ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយនឹងក្លិប Arsenal រហូតដល់ឆ្នាំ២០២១ឯណោះ ក្រោយដឹងថាក្រុម ​Barcelona ចាប់អារម្មណ៍លើរូបគេ កីឡាកររូបនេះក៏សម្រេចចិត្តពន្យាពេលចរចារជាមួយនឹងក្លិប Arsenal ជុំវិញការបន្តកុងត្រាថ្មី ដោយរង់ចាំមើលថាក្លិប Barcelona ចង់បានរូបគេដល់កម្រិតណា។

យោងតាមកាសែត The Mirror បានអោយដឹងថា ក្លិប Arsenal ចង់រក្សាទុកខ្សែប្រយុទ្ធរូបនេះ ដោយបានរៀបចំបើកកិច្ចពិភាក្សាការបន្តកុងត្រាថ្មីនៅសប្ដាហ៍នេះ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ កីឡាករ Aubameyang បានបដិសេធការអញ្ជើញ ដោយសម្រេចចិត្តពន្យាពេលចរចា។

  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

ហើយបើយោងតាមកាសែត Don Balon បានអោយដឹងថាក្លិប Barcelona ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះ ទៅជំនួសកន្លែងកីឡាករ Luis Suarez។

គួររម្លឹកផងដែរថា កីឡាករ Pierre-Emerick Aubameyang បានចាកចេញពីក្លិប Borussia Dortmund មកចូលរួមជាមួយនឹង Arsenal កាលពីឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ៦៣លានអឺរ៉ូ (ឬប្រហែល ៧០លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន ៧៩ប្រកួត ស៊ុតបញ្ចូលទីបាន ៥០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន១២ដង ដែលនេះជាស្ថិតិល្អមួយទាក់ទាញចំណាប់អារម្មណ៍ក្លិប Barcelona៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T