អីយ៉ាស! ក្រោយត្រូវបាន Spur បណ្ដេញចេញពេលនេះមានក្លិបធំៗពីរនៅអឺរ៉ុប អន្ទងចង់បានលោក Pochettino ទៅដឹកនាំ

//s5.kh1.co/fa/fac71c0ee2df6f627d193cc4333ee6d0a7ad9ba4.jpg
កីទ្បា

 ២១-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona និងក្លិប Bayern Munich បានត្រៀមខ្លួនរួចជាស្រេចក្នុងការដណ្ដើមយកលោក Mauricio Pochettino ទៅដឹកនាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានត្រលប់ទៅផ្ទះរបស់គាត់នៅឯប្រទេសអេស្ប៉ាញវិញ ក្រោយត្រូវបានក្លិប Tottenham Hotspur បណ្ដេញចេញកាលពីថ្ងៃអង្គារ។

https://s5.kh1.co/__image/w=650,h=434,q=100/2e/2e13be94e8df26a493498a0aba7dc3efa054668b.jpg

លោក Pochettino ត្រូវបានក្លិបធំៗជាច្រើននៅអឺរ៉ុបតម្រង់ជួរចាំទទួលលោក ក្រោយលោកចែកផ្លូវជាមួយនឹងក្លិប Tottenham ដោយសារដឹកនាំក្រុមមិនបានល្អក្នុងរដូវកាលនេះ ដោយបច្ចុប្បន្ន Spurs ឈរនៅចំណាត់ទី១៤ ឯណោះមាន១៤ពិន្ទុក្នុងតារាង Premier League ក្រោយលេងបាន១២ប្រកួត ដោយដេញពីក្រោយក្រុមចំណាត់ថ្នាក់លេង៤ Manchester City ១១ពិន្ទុ។

តារាង Premier League 
តារាង Premier League 

យោងតាមកាសែត The Sun បានអោយដឹងថា ក្លិប Barcelona បានសម្លឹងឃើញលោក Pochettino ដែលកំពុងនៅទំនេរជាបេក្ខភាពដ៏ស័ក្ដិសមក្នុងការមកដឹកនាំជំនួសលោក Valverde ក្រោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មិនអាចជួយក្រុមឈ្នះពានរង្វាន់ Champions League ចាប់តាំងពីចូលមកដឹកនាំកាលពីឆ្នាំ២០១៧មក ។

លោក Valverde
លោក Valverde

ចំណែកឯក្លិប Bayern Munich ឯណោះវិញក៏ចាប់អារម្មណ៍ទៅលើលោក Pochettino ក្រោយបណ្ដេញលោក Niko Kovac កាលពីដើមខែវិច្ឆិកានេះ ដោយបច្ចុប្បន្នក្លិប Bayern Munich កំពុងត្រូវបានលោក Hansi Flick ដឹកនាំបណ្ដោះអាសន្ន។

លោក Niko Kovac ជាមួយលោក Pochettino
លោក Niko Kovac ជាមួយលោក Pochettino

គួរបញ្ជាក់ផងដែរថាលោក Mauricio Pochettino បានដឹកនាំក្រុម Tottenham ជាប់ក្រុមកំពូលតារាងទាំង៤ (Top4) ក្នុងក្របខណ្ឌ Premier League បានចំនួន៣ដងក្នុងរយៈពេល៤រដូវកាលចុងក្រោយ ហើយកាលពីរដូវកាលមុនលោកបានដឹកនាំក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Champions League តែក្នុងរដូវកាលនេះលោកត្រូវបានក្លិបបណ្ដេញចេញក្រោយដឹកនាំក្រុមមិនបានល្អ ដោយជំនួសវិញដោយលោក Jose Mourinho៕

ប្រភព៖ Thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T