មកដល់ Spurs ភ្លាម Mourinho ដាក់គោលដៅទិញយកកំពូលខ្សែប្រយុទ្ធម្នាក់របស់ Juventus!

//s5.kh1.co/92/928ac410bcc9d05d199a990a01d2b76bb83cac95.jpg
កីទ្បា

 ២១-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រោយចូលមកដឹកនាំក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho បានដាក់គោលដៅដំបូងក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Pualo Dybala នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho 
លោក Jose Mourinho 

ក្រោយចាញ់ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League រដូវកាលមុនបូករួមជាមួយការកំពុងឈរនៅចំណាត់ថ្នាក់លេខ១៤នៅរដូវកាលនេះ លោក Mauricio Pochettino ត្រូវបានបណ្ដេញចេញពីដំណែងអ្នកចាត់ការទូទៅរបស់ Spurs កាលពីម្សិលមិញ។

យោងតាមការចុះផ្សាយរបស់កាសែតក្នុងប្រទេសអង់គ្លេសសំណើជាលើកដំបូងរបស់អ្នកចាត់ការទូទៅថ្មីលោក Mourinho ដាក់ទៅកាន់ប្រធានក្លិប Spurs លោក Daniel Levy គឺការទិញ Paulo Dybala។

កីឡាករ Pualo Dybala 
កីឡាករ Pualo Dybala 

ចំពោះតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះវិញ Spurs ទំនងអាចនឹងចំណាយប្រាក់ប្រមាណជា ១០០លានអឺរ៉ូសម្រាប់នាំយករូបគេមកកាន់កីឡដ្ឋាន White Hart Land ដើម្បីចាប់ដៃគូជាមួយ Harry Kane នៅតំបន់ខាងលើ។

គួរឲ្យដឹងដែរថា Dybala បានក្លាយជាកីឡាករសំខាន់មួយរូបរបស់លោក Maurizio Sarri នៅ Juventus ក្នុងរដូវកាលនេះ ក្រោយកាលពីរដូវកាលមុនគេមិនសូវជាមានឱកាសក្នុងការបង្ហាញសមត្ថភាពលើវាលស្មៅ៕

កីឡាករ Pualo Dybala 
កីឡាករ Pualo Dybala 

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T