នៅចាំអត់?? ថ្ងៃនេះកាលពី៣ឆ្នាំមុន ចាន់ វឌ្ឍនាកា បានធ្វើរឿងមួយកក្រើកពិភពបាល់ទាត់ (មានវីដេអូ)

//s5.kh1.co/a1/a1475e72c53f0a682282f3a4101cfb9d06c0c94c.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពី៣ឆ្នាំមុន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ម៉ាឡេស៊ី ដោយលទ្ធផល ៣ទល់នឹង២ នៅក្នុងការប្រកួតវគ្គចែកពូលពានរង្វាន់ AFF Suzuki Cup 2016 ដែលពេលនោះមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេនៅចាំបានថា ២គ្រាប់ក្រោមការដឹកនាំរបស់លោក Lee Tae Hoon នៅពេលនោះធ្វើបានសម្រចដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទាំងពីរគ្រាប់។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ខ្លាំងសម្រាប់ការប្រកួតនោះគឺគ្រាប់ទីមួយរបស់ ចាន់ វឌ្ឍនាកា ត្រូវបានល្បីយ៉ាងខ្លាំងតាមរយៈការចុះផ្សាយរបស់សារព័ត៌មានកីឡាល្បីៗជាច្រើន។

https://s5.kh1.co/__image/w=650,h=433,q=100/20/20a3e4f979377066351b49b546d0602d0fddf63b.jpg

មូលហេតុគឺដោយសារតែអាជ្ញាកណ្ដាលខ្សែបន្ទាត់បានលើកទង់ថាជាបាល់ជំហរក្រៅល្បែង (Offside) ប៉ុន្តែអាជ្ញាកណ្ដាលនៅលើទីលានមិនបានផ្លុំកញ្ចែនោះទេហើយ វឌ្ឍនាកា នៅតែបន្តអូសបាល់រហូតស៊ុតបញ្ចូលទី បើទោះបីជាអាជ្ញាកណ្ដាលខ្សែបន្ទាត់លើកទង់។ ជាការកាត់សេចក្ដីគ្រាប់បាល់នោះត្រូវបានផ្ដល់មកកម្ពុជា។

ចំណែកឯមួយគ្រាប់ទៀតរបស់ វឌ្ឍនាកា ក្នុងការប្រកួតនោះគឺធ្វើបានសម្រេចដោយការស៊ុតបញ្ចូលទីជើងឆ្វេងផុតដៃអ្នកចាំទីយ៉ាងល្អ បន្ទាប់ពីញាក់ដាច់ខ្សែការពារម៉ាឡេស៊ីអស់ពីររូប។

https://s5.kh1.co/__image/w=650,h=488,q=100/68/68656b3df1a62b6ab9d497a9e90353dd7ad6ba78.jpg

បើទោះបីជា ចាន់ វឌ្ឍនាកា ទម្លុះសំណាញ់ទីបាន២គ្រាប់ ប៉ុន្តែការប្រកួតនោះ កម្ពុជា បានត្រឹមចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល ៣ទល់នឹង២។

គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍ AFF Suzuki Cup 2016 កម្ពុជាបានធ្លាក់ត្រឹមវគ្គចែកពូល ខណៈជើងឯកនាពេលនោះគឺបានទៅលើក្រុមថៃ៕

សូមទស្សនាវីដេអូខាងក្រោម៖
ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T