ភ្លើងឆេះព្រៃនៅភាគខាងត្បូងប្រទេសអូស្ត្រាលីស្ថិតនៅក្នុងសញ្ញាប្រកាសអាសន្ន

//s5.kh1.co/c3/c30a9b5d753a31ced9888a3a8e65815e041d8f1d.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អូស្ត្រាលី៖ ភ្លើងឆេះព្រៃកំពុងគំរាមកំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ហើយកម្ដៅនិងកម្លាំងខ្យល់បក់បានជួយឲ្យការឆេះកាន់តែរីករាលដាលខ្លាំង។ កម្ដៅបានឡើងខ្ពស់នៅភាគខាងត្បូងប្រទេសអូស្ត្រាលីដែលស្ថិតនៅក្នុងសញ្ញាប្រកាសអាសន្ននៅថ្ងៃពុធនេះ។ កាលពីខែមុនមានមនុស្ស៦នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃដ៏សន្ធឹកសន្ធាប់។ អណ្ដាតភ្លើងបានលេបត្របាក់ផ្ទះច្រើនជាង៥០០ខ្នងនៅតំបន់ New South Wales (NSW) និង Queensland ហើយប្រធានបទដ៏ក្ដៅគគុកនេះត្រូវបានគេលើកមកពិភាក្សាពាក់ព័ន្ធនឹងផលប៉ះពាល់នៃគ្រោះរាំងស្ងួតនិងបម្រែបម្រួលអាកាសធាតុ។ កាលពីថ្ងៃអង្គារម្សិលមិញនេះ ផ្សែងដ៏អួរអាប់នៃភ្លើងឆេះព្រៃបានគ្របដណ្ដប់ទីក្រុងស៊ីដនី​ ដែលអាចឈានទៅរកការប៉ះពាល់ដល់សុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តំបន់ដែលទទួលរងគ្រោះពីភ្លើងឆេះព្រៃ
តំបន់ដែលទទួលរងគ្រោះពីភ្លើងឆេះព្រៃ

សីតុណ្ហភាពនៃតំបន់រដ្ឋភាគខាងត្បូងមួយចំនួនកើនឡើងដល់៤៥អង្សាសេ ដែលស្ថិតនៅក្នុងសញ្ញាប្រកាសអាសន្ន ចំណែកល្បឿនខ្យល់បក់ឈានដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋាភិបាលបានកាត់ផ្ដាច់ចរន្តអគ្គិសនីនៅផ្ទះចំនួន១០,០០០ខ្នង និងតំបន់អាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលនៃភ្លើង។ ការិយាល័យឧតុនិយមអូស្ត្រាលីបានលើកឡើងថារយៈពេល៩ខែចុងក្រោយនេះរដ្ឋភាគខាងត្បូងប្រទេសទទួលរងការឡើងកម្ដៅខ្ពស់ដែលមិនធ្លាប់ជួបប្រទះ ហើយភ្លៀងក៏មិនបង្អុររាប់ខែមកហើយ។​ អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញបានលើកឡើងថាកម្ដៅឡើងខ្ពស់នៅក្នុងប្រទេសអូស្ត្រាលីដោយសារមកពីបម្រែបម្រួលអាកាសធាតុ។ ផ្អែកតាមការិយាល័យឧតុនិយមអូស្ត្រាលីបានឲ្យដឹងថាការប្រែប្រួលអាកាសធាតុបានធ្វើឲ្យកម្ដៅកើនឡើងហើយគ្រោះធម្មជាតិជាច្រើនដូចជាគ្រោះរាំងស្ងួតឧស្សាហ៍កើតមានជាញឹកញាប់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T