ការិយាល័យសិទ្ធិ​មនុស្សទទូចដល់អ៊ីរ៉ង់ ​ឈប់ប្រើប្រាស់កង​កម្លាំងសន្តិសុខនៅលើការតវ៉ា

//s5.kh1.co/3c/3cc49a9b325c371cffd5a9f515d9ba5454b39827.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហ្សឺណែវ៖ ការិយាល័យសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃអង្គារលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ​ដែលបានប្រើប្រាស់គ្រាប់រំសេវផ្ទាល់ប្រឆាំងនឹងក្រុមបាតុករ នឹងបានទទូចសុំឱ្យអាជ្ញាធរ​បញ្ឈប់ការប្រើប្រាស់កងកម្លាំងរបស់ខ្លួនដើម្បីបំបែកការតវ៉ាដែលបង្កឡើងដោយសារ​ប្រេងឡើងថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យសិទ្ធិមនុស្សលោក Rupert Colville ក៏បានអំពាវនាវឱ្យអាជ្ញាធរអ៊ីរ៉ង់បើក​ដំណើរការឡើងវិញនូវសេវាកម្មអ៊ីនធឺណេត ដែលត្រូវបានកាត់ផ្តាច់ចាប់តាំងពីថ្ងៃសៅរ៍ និងលើកស្ទួយសិទ្ធិរបស់បាតុករចំពោះសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ចំនួនអ្នកស្លាប់គឺ​មានរាប់សិបនាក់។ លោកបានបន្ថែមទៀតថា ចំនួននៃការស្លាប់និងរបួសគឺពិតជាធ្ងន់ធ្ងរខ្លាំងណាស់។

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei ​កាលពីថ្ងៃអាទិត្យបានស្តីបន្ទោសចំពោះភាពច្របូកច្របល់លើសត្រូវបរទេសរបស់អ៊ីរ៉ង់ដោយរួមទាំងសហរដ្ឋអាមេរិក ហើយបានថ្កោលទោសក្រុមបាតុករថាជា ក្រុមឧក្រិដ្ឋជន ៕

រូបភាពរបស់ក្រុមបាតុករ
រូបភាពរបស់ក្រុមបាតុករ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T