អីយ៉ា! តាមពិតតារាជើងចាស់ម្នាក់នេះសោះជា Oppa ដែល Sandara ចង់ណាត់ជួបកាលពីក្មេង

//s5.kh1.co/b4/b40376b8bc2cd477d53374c0a0e5523dc29c925b.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នៅវគ្គចុងក្រោយនៃកម្មវិធី Video Star តារាស្រីដ៏ល្បីគឺនាង Sandara Park ស្រាប់តែបានចែករំលែកថា នាងគឺជាអ្នកគាំទ្រដ៏ធំម្នាក់របស់ក្រុមចម្រៀង Click B កាលពីនៅក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលនោះ នៅពេលនាងត្រូវបានគេបង្ខំឲ្យជ្រើសរើស សមាជិកម្នាក់ដែលនាងចង់ថតរូបជាមួយ នៅក្នុងក្រុម Click B នាងបានជ្រើសរើសយក Oh Jong Hyuk។

Sandara បានពន្យល់ថា កាលនោះនាងនៅក្មេងនៅឡើយ ប៉ុន្តែនាងពិតជាបានគិតដល់ថា តើធ្វើយ៉ាងណាទើបអាចណាត់ជួបជាមួយ Oppa ម្នាក់នេះបាន?

ក្រោយមកមិនយូរប៉ុន្មាន នាងក៏បានមកសម្ដែងរួមគ្នាជាមួយ Oh Jong Hyuk នៅក្នុងរឿងភាគមួយ មានចំណងថា Cheese in the Trap នៅក្នុងឆ្នាំ ២០១៦ ដោយក្នុងនោះ មានឈុតមួយតម្រូវឲ្យនាងត្រូវទះកំផ្លៀង Oh Jong Hyuk។

ភ្លាមៗនោះ Sandara បានសារភាពដោយត្រង់ថា នាងពិតជាខ្លាច Oh Jong Hyuk ឈឺខ្លាំងណាស់ ដូច្នេះហើយនាងមិនបានទះមែនទែននោះទេ។

គួរបញ្ជាក់ផងដែរថា Oh Jong Hyuk ត្រូវបានគេស្គាល់ថា អតីតមិត្តប្រុសរបស់ Soyeon សមាជិកក្រុម T-ara ដែលធ្លាប់ទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Sandara
រូបភាព Sandara
រូបភាព Sandara
រូបភាព Sandara
រូបភាព Sandara
រូបភាព Sandara
រូបភាព Oh Jong Hyuk
រូបភាព Oh Jong Hyuk
រូបភាព Oh Jong Hyuk
រូបភាព Oh Jong Hyuk
រូបភាព Oh Jong Hyuk និង Soyeon
រូបភាព Oh Jong Hyuk និង Soyeon
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T