ធនាគារ ABA សាខាទឹកថ្លា ពង្រីកបន្ថែមគ្រឿងបរិក្ខារ និងម៉ោងបម្រើសេវាសម្រាប់អតិថិជន!

//s5.kh1.co/58/58a273550e09cad88973d0497f97f20d1ed62998.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ​ ABA​​ បាន​ពង្រីក​​ប្រតិបត្តិការ​នៅ​សាខា​ទឹកថ្លា​ ជាមួយ​ការ​បន្ថែម​គ្រឿងបរិក្ខារ​ និង​ម៉ោង​បម្រើសេវា​ ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ពី​ថ្ងៃចន្ទ​ ដល់ថ្ងៃ​អាទិត្យ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​តម្រូវការ​សេវា​ធនាគារ​ ABA​ ក្នុង​តំបន់​នេះ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​លោក​ Proeung Rithy​ នាយក​សាខា​ទឹកថ្លា​ បាន​លើក​ឡើង​ថា​៖​

«​ចំនួន​អតិថិជន​ប្រចាំ​សាខា​របស់​យើង​ មានការ​កើនឡើង​ច្រើន​ ហើយមានប្រតិបត្តិការ​រាប់រយ​ពាន់​ ត្រូវ​បាន​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​។​ ដោយ​មើលឃើញ​ពី​កំណើន​ និង​ការ​រង់ចាំ​ប្រើប្រាស់​សេវា​កម្មច្រើនបែបនេះ ទើប​យើង​ធ្វើការ​កែសម្រួល​ បន្ថែម​គ្រឿងបរិក្ខារបម្រើសេវា​ ក៏ដូចជា​ដាក់​បុគ្គលិក​បន្ថែម​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ ខណៈ​គុណភាព​សេវាកម្មនៅតែរក្សា​ឲ្យ​បាន​ល្អ និងមានស្តង់ដារដដែល​។​ ​យើង​ពិតជា​​រីករាយណាស់ ដែលឥឡូវនេះយើងអាច​ផ្តល់សេវាកម្ម​ជូនដល់អតិថិជនបានយ៉ាង​ងាយស្រួល​ថែមមួយកម្រិតទៀត»​។

  ធនាគារ​ ABA​​សាខាទឹកថ្លា ពង្រីក​​ប្រតិបត្តិការ​បន្ថែម
  ធនាគារ​ ABA​​សាខាទឹកថ្លា ពង្រីក​​ប្រតិបត្តិការ​បន្ថែម

ជាមួយនឹងការបន្ថែម​បេឡាករ និង​បុគ្គលិក​បម្រើ​អតិថិជន​ ​ម៉ាស៊ីន​ដក/​ដាក់​ប្រាក់​ ក៏​ដូច​ជា​ម៉ោង​បម្រើសេវា​ចាប់ពី​ ៨​ព្រឹក​ ដល់​ ៨យប់​ និង​ពីថ្ងៃ​ចន្ទ​ ដល់​ថ្ងៃអាទិត្យ​ ធ្វើ​ឲ្យ​សាខា​ទឹកថ្លា​ត្រៀមខ្លួន​រួចរាល់ក្នុងការ​ផ្ដល់​សេវា​បាន​គ្រប់គ្រាន់​ជូនដល់​អតិថិជន​ទៅតាមតម្រូវការរបស់ពួកគាត់។​

សាខា​ទឹកថ្លា​ មាន​ទីតាំង​ស្ថិត​នៅ​អគារ​ #A39-A41​ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ដើម្បី​ទាក់ទង​សាខា​នេះ​ សូម​ទូរស័ព្ទ​មក​ 098​ 203​ 849​៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T