ក្មេងប្រុសវ័យជំទង់ម្នាក់ ខឹងគ្រួសារភ្លេចថ្ងៃកំណើតរបស់ខ្លួន ជិះម៉ូតូយំក្នុងល្បឿនលឿន ប៉ូលិសដេញតាមចាប់ ចុងក្រោយទិញនំខេកឲ្យមួយ (មានវីដេអូ)

//s5.kh1.co/75/7573c873b77c4cc00ccba59a3f125ede30477592.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ថ្មីៗនេះ ប៉ូលិសម្នាក់នៅឯប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីគាត់បានទិញនំខេកឲ្យទៅក្មេងប្រុសវ័យជំទង់ម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមស្ដីរបស់លោកប៉ូលិស Kanokpan Putthapong បានឲ្យដឹងថា នៅក្នុងយប់ថ្ងៃនោះ គាត់បានឃើញក្មេងប្រុសជំទង់ម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ដោយមិនមានពាក់មួកសុវត្ថិភាព និងមិនមានស្លាកលេខ។ ឃើញដូច្នេះ គាត់បានជិះដេញតាមចាប់ក្មេងប្រុសជំទង់រូបនោះ។ នៅពេលដែលដេញតាមទាន់ ក្មេងប្រុសជំទង់នោះបានស្រក់ទឹកភ្នែក គាត់ក៏បានសួររកមូលហេតុ។ ក្មេងប្រុសជំទង់បានរៀបរាប់ទាំងទឹកភ្នែកថា​ គេទើបតែចាកចេញពីខុនដូរបស់បងប្រុស ព្រោះថ្ងៃនេះជាថ្ងៃខួបកំណើតរបស់គេ ប៉ុន្ដែគ្មានសមាជិកក្នុងគ្រួសារណាម្នាក់ខ្វល់នោះទេ។

ប្រភពបានឲ្យដឹងដែរថា ដោយឃើញក្មេងប្រុសជំទង់កំពុងក្រៀមក្រំ ប៉ូលិសបានប្រាប់គេឲ្យអង្គុយរង់ចាំនៅទីនោះសិនមុននឹងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ហើយគាត់ក៏បានទៅហាងលក់អីវ៉ាន់7-11។ មិនយូរប៉ុន្មាន លោកប៉ូលិសបានត្រលប់មកវិញជាមួយនឹងនំខេកតូចមួយ ធ្វើឲ្យក្មេងប្រុសជំទង់រំភើប និងស្រក់ទឹកភ្នែកម្ដងទៀត។

លោកប៉ូលិស Putthapong បានបង្ហោះរូបភាពរបស់គាត់ជាមួយក្មេងប្រុសជំទង់នោះ ទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា

«រីករាយថ្ងៃកំណើតប្អូនប្រុស! ឆ្នាំនេះ ប៉ូលិសទិញនំខេកឲ្យប្អូន។»

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើនេះល្បីល្បាញនៅលើបណ្ដាញសង្គមរួចមក លោកប៉ូលិស Putthapong ទទួលបានការកោតសរសើរយ៉ាងខ្លាំង និងត្រូវបានចាត់ទុកជាប៉ូលិសដ៏គំរូទៀតផង៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ? សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងប្រុសជំទង់ និងប៉ូលិស
ក្មេងប្រុសជំទង់ និងប៉ូលិស
ក្មេងប្រុសជំទង់ និងប៉ូលិស
ក្មេងប្រុសជំទង់ និងប៉ូលិស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T