ថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរៀម បុប្ផាទេវី ក្រសួងទេសចរណ៍ ណែនាំឱ្យផ្អាកលក់គ្រឿងស្រវឹងនៅតាមមណ្ឌលកម្សាន្តនានា

//s5.kh1.co/86/86187df6ff8251ab847f24016cfc6b04b4b19da1.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ៧ព្រឹក · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តនានាដែលមានលក់គ្រឿងស្រវឹង ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១ថ្ងៃ នាថ្ងៃទី២០ ខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារាចរបានបន្តថា ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្តូតែក រង្គសាល និងបៀរហ្គាឌិននៅទូទាំងរាជធានី-ខេត្តត្រូវផ្អាកសកម្មភាពអាជីវកម្ម រយៈពេល១ថ្ងៃ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

២៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។

៣៖ ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់៕

https://s5.kh1.co/__image/w=600,h=600,q=100/11/11e0e8bf6b6c88d8fa6df4faa34728642992f3b9.jpg
https://s5.kh1.co/__image/w=650,h=433,q=100/e8/e8886c6df7f40f2144770c6e8315cc0ad911d931.jpg
https://s5.kh1.co/__image/w=650,h=907,q=100/30/302a7c720ca1db91914fc6a298807aaa352b17df.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T