ចង់ដាច់ផ្ងារ! អ្នកដំណើរនាំគ្នាខឹង បន្ទាប់ពីអ្នកបើកឡានក្រុងម្នាក់ ចាប់បោះក្មេងប្រុសចុះពីលើឡាន លុះពេលឃើញមុខទើបដឹងថាជា…! (មានវីដេអូ)

//s5.kh1.co/be/bebf2f4e5b092f2e9f91409a2b05031b63ffd630.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖  ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវការអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាព អ្នកដំណើរនាំគ្នាខឹង បន្ទាប់ពីអ្នកបើកឡានក្រុងម្នាក់ ចាប់បោះក្មេងប្រុសចុះពីលើឡាន លុះពេលឃើញមុខទើបដឹងថាមិនមែនជាកូនក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនោះត្រូវបានថតឡើងនៅលើផ្លូវសាធារណៈមួយកន្លែង ក្នុងសហរដ្ឋអាមេរិក ដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា បុរសម្នាក់ដែលជាអ្នកបើកឡានក្រុង បានចាប់បោះក្មេងប្រុសម្នាក់ចុះពីឡាន ទៅលើដី ធ្វើឲ្យអ្នកដំណើរក្បែរនោះខឹងសម្បារយ៉ាងខ្លាំង។ នារីម្នាក់បានព្យាយាមសួររកមូលហេតុ ប៉ុន្ដែអ្នកបើកឡានក្រុងមិនព្រមប្រាប់ ហើយបែរជាឡើងលើឡាន រួចបិទទ្វារទៅវិញ។ នៅពេលដែលអ្នកនៅជុំវិញនោះជួយលើកក្មេងប្រុសឡើង​ ទើបដឹងថា នោះមិនមែនជាក្មេងទេ គឺជាមនុស្សក្រិន។

បើទោះបីជាយ៉ាងណាក្ដី ក៏គេមិនដឹងច្បាស់ពីមូលហេតុដែលអ្នកបើកឡានក្រុងចាប់បោះបុរសក្រិននោះទេ។ ប៉ុន្ដែត្រូវបានគេជឿថា បុរសក្រិននោះប្រាកដជាធ្វើអ្វីខុស ដែលជាហេតុធ្វើឲ្យអ្នកបើកឡានក្រុងផ្ទុះកំហឹងបែបនេះ។

ទន្ទឹមនឹងនេះក៏មានមហាជនមួយចំនួនគិតថាវាគ្រាន់តែជាការសម្ដែង និងមួយចំនួនទៀតបានកោតសរសើរនារីម្នាក់នៅក្នុងវីដេអូនោះ ដែលហ៊ានចេញមុខតទល់ជាមួយអ្នកបើកឡានក្រុងយ៉ាងតឹងសរសៃ.កផងដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
បុរសក្រិន
បុរសក្រិន
បុរសក្រិន
បុរសក្រិន
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T