មានរឿង​រ៉ាវ​ច្រើន​ពេក ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រកាស​ដើរ​ចេញពី​សិល្បៈ!

//s5.kh1.co/25/2503504d7d3fab98db57fd53a785fa6f58c6914c.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ប្រកាស​ដើរ​ចេញពី​វិស័យ​សិល្បៈ​ដែល​ខ្លួន​បាន​ប្រឡូក​អស់​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​នាង​បាន​ជួប​នូវ​រឿងរ៉ាវ​មិន​ល្អជា​បន្តបន្ទាប់ នៅ​ពេល​ដែល​នាង​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម ដែល​ជិត​អស់​អាណត្តិ​នា​ពេល​ខាង​មុខ​នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លង​មក​តារា​រូប​នេះ ក៏​ធ្លាប់​បាន​បញ្ជាក់​ម្តង​រួច​មក​ពី​ហើយពី​ការ​ដើរ​ចេញ​នេះ ជាមួយនឹង​ការ​បញ្ចប់​អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មុន​អាណត្តិ​នេះ​ផង​ដែរ ប៉ុន្តែ​ដោយសារ​មានការ​ស្នើ​សុំ​ពី​មិត្ត​ក្នុង​សិល្បៈ​នោះ នាង​ក៏​បន្ត​ខិតខំ​ធ្វើ​កិច្ច​ការងារ​ជា​ប្រធាន​រហូត​មក​ទល់​ពេល​នេះ ។

ដែល​ទំនងជា​ឆ្អែតចិត្ត​ចំពោះ​ការ​រិះគន់ និង​ការ​ស្តីបន្ទោស​ជា​បន្តបន្ទាប់​នោះ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​បាន​ប្រកាស​ជា​ថ្មី​ថា ខ្លួន​នឹង​ដើរ​ចេញពី​អាជីព​សិល្បៈ ខណៈ​ពេល​ដែល​តួនាទី​ជា​ប្រធាន​សមាគម​នាង​នឹង​បន្ត​ធ្វើ​រហូត​ដល់​អាណត្តិ​ដែល​ត្រូវ​បញ្ចប់ ។

 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​សារ​បង្ហោះ​បញ្ជាក់​ពី​រឿង​ខាងលើ​នេះ​ថា សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ថ្លៃថ្នូរ មិន​មានកេរ្តិ៍ឈ្មោះ​ល្អ មិន​មាន​តម្លៃ និង​ហ៊ាន​និយាយ​សាង​ភាព​ថ្លៃថ្នូរ​ឱ្យ​អ្នកសិល្បៈ​ទេ ដូច្នេះ​ខ្ញុំ​នឹង​ដើរ​ចេញ​ឱ្យ​ផុត​ពី​ពិភព​សិល្បៈ​នេះ ដើម្បី​កុំឱ្យ​អ្នកសិល្បៈ​ត្រូវ​គេ​មើលងាយមើលថោក​ដោយសារ​ខ្ញុំ ។

នាង​បញ្ជាក់​ថា ខ្ញុំ​បាន​ប្រកាស​ឈប់​ពី​ការងារ​សិល្បៈ​រយៈពេល​ជាង ២ ឆ្នាំ​ហើយ នៅ​សល់​រូបភាព​សម្តែង​កាលពី 2 ឆ្នាំ​មុន​ដែល​មិន​ទាន់​បាន​បញ្ចាំង និង​ផ្សាយ ហើយ​រាល់​ថ្ងៃនេះ ខ្ញុំ​នៅ​តែ​ធ្វើ​ការងារ​តាម​តួនាទី និង​មុខងារ​របស់ខ្ញុំ​ទេ ចប់​តួនាទី​គឺ​ខ្ញុំ​នឹង​លែង​មានឈ្មោះ​ជា​អ្នកសិល្បៈ​ទៀត​ឡើយ ។

បញ្ជាក់ ៖ ខ្ញុំ​មិន​ថ្លៃថ្នូរ​ទេ តែ​ក៏​មិន​ដែល​យកប្តី​គេ​ដែរ ទោះ​ខ្ញុំ​មានឈ្មោះ​ជា​ស្រី​អាក្រក់ ថោកទាប​ក៏​ដោយ ក៏​អត់​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី​ដូច​គ្នា​មក​ស្រែកយំ​ដោយ​ភាព​ឈឺចាប់​ក្នុង​ការ​បាត់បង់​ប្តី សូ​ម្បី​ម្តង ។

ជាមួយ​ស្នាដៃ​ចុង​ក្រោយ​ក្នុង​ខ្សែភាពយន្ត​រឿង «​រាជ​នី​ភូមិ​គ្រឹះ​» ដែល​បាន​និង​កំពុង​ចាក់​ផ្សាយ​នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​នោះ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បញ្ជាក់​ថា ជា​ភាពយន្ត​ដែល​ជា​វត្តមាន​ចុង​ក្រោយ​របស់ខ្ញុំ​លើ​វិ​ថី​សិល្បៈ និង​វិស័យ​ភាពយន្ត តែ​ស្តាយ​ដែល​វិស័យ​នេះ​ស្ថិត​ក្នុង​ពិភព និង​សង្គម ដែល​ខ្ញុំ​មិន​ចង់​ជួប​តទៅ​ទៀត ហើយ​តាំងចិត្ត​ថា ត្រូវ​ចៀស​ឱ្យ​ផុត កុំមក​ពឹងពាក់​ទៀត ។ សាច់​រឿង​នេះ គឺ​ដូច​រឿង​ពិត​របស់ខ្ញុំ​ខ្លះ​ៗ មនុស្ស​ត្រង់ ជួយ​យកអាសារ​គេ តែ​ត្រូវ​គេ​ប្រើប្រាស់ មួលបង្កាច់ ទំលាក់​កំហុស លាប​ពណ៌​។

ជាមួយនឹង​ការ​ប្រកាស​ដើរ​ចេញពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា នា​ពេល​នេះ ក៏​ត្រូវ​បាន​គេ​ភ្ជាប់​នូវ​រឿងរ៉ាវ​ផ្ទុះ​ជម្លោះ​យ៉ាង​រសើប​ក្នុង​ពិភព​សិល្បៈ​ជា​បន្តបន្ទាប់ មាន​ដូច​ជា​ករណី​ជាមួយ​តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​មិន​ទាន់​បាន​បញ្ចប់ និង​ជាមួយ​លោក អ៊ឹម ជីវ៉ា ដែល​កំពុង​តែ​ក្តៅ​គគុក ជាមួយនឹង​ការ​តតាំង​គ្នា​ក្នុង​ផ្លូវ​តុលាការ​ដោយ​មាន​អនាគត​ស្វាមី​របស់​នាង គឺ​លោក ហេង ឡុ​ង ជា​អ្នក​ចេញ​មុខ ។

គួរ​រំលឹក​ថា អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៧ ខេ​កក្កដា ឆ្នាំ​២០១៧ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​លើសលប់​លើ​បេក្ខភាព ២​រូប​ទៀត គឺ​លោក អៀង ស៊ី​ធុ​ល ជា​សាស្ត្រាចារ្យ​សិល្បៈ​ចម្រៀង និង​លោក កុយ ស៊ី​ឌឿ​ន ជា​ម្ចាស់​ផលិតកម្ម​ឌី​ភី ៕

 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា
 ច​ន ច័ន្ទ​ល​ក្ខិ​ណា

ប្រភពកោះសន្តិភាព

ចនច័ន្ទ លក្ខិណា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T