គេមានហាងឆេងណាស់! Juventus និង Inter ប្រជែងគ្នាដណ្ដើមយកកីឡាករ១រូបរបស់ Man Utd

//s5.kh1.co/3c/3c6adbb4d5802624d0ea10f0b7a2751964a90c29.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់​ Juventus និង Inter Milan បានចូលខ្លួនប្រជែងជាមួយនឹងក្លិប Roma ក្នុងការតាមចែចូវយកខ្សែការពារកណ្ដាលសញ្ជាតិអង់គ្លេសរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Chris Smalling

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

កីឡាករ Chris Smalling ត្រូវបានក្លិប Manchester United ដាក់អោយក្រុម Roma ដែលកំពុងប្រកបអាជីពនៅលីគកំពូលអ៊ីតាលី Serie A ខ្ចីជើងក្នុងរដូវកាលនេះ ដោយកុងត្រាក្នុងការខ្ចីជើងនេះមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ២០២០។

កីឡាករវ័យ២៩ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងបង្ហាញសម្ថភាពបានល្អនៅលីគ Serie A ហើយក៏ជាកីឡាករដ៏សំខាន់១រូបក្នុងតំបន់ការពាររបស់ក្លិប Roma ដោយក្នុងរដូវកាលនេះរូបគេបង្ហាញខ្លួនជាជម្រើសដំបូងបាន១០ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់។

យោងតាមកាសែត Daily Star បានអោយដឹងថាក្លិប Manchester United បានច្រានចោលសំណើ១៣លានផោន (ឬប្រហែល១៦លានដុល្លារអាមេរិក) របស់ក្លិប Roma ដែលដេញថ្លៃទិញ Smalling កាលពីដើមខែវិច្ឆិកា ដោយក្លិបទាមទារ១៥លានផោន (ឬប្រហែល១៩លានដុល្លារអាមេរិក)។

  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

យ៉ាងណាមិញបើយោងតាមកាសែត Corriere della Sera ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថា ប្រធានផ្នែកកីឡារបស់ក្លិប Roma លោក​ Gianluca Petrachi កំពុងប្រញាប់ប្រញាលធ្វើការទៅលើរឿងនេះ ដោយសង្ឃឹមថាកិច្ចព្រមព្រៀងនឹងជោគជ័យនាខែមករាខាងមុខ។

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថា ក្លិប Inter Milan និង Juventus ក៏កំពុងតែចាប់អារម្មណ៍ចង់បានខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះផងដែរ។

  កីឡាករ Chris Smalling
  កីឡាករ Chris Smalling

គួររម្លឹកផងដែរថាកីឡាករ Chris Smalling បានចាកចេញពីក្លិប​ Fulham មកចូលរួមជាមួយនឹងក្លិប Manchester United កាលពីឆ្នាំ២០១០ ក្នុងតម្លៃផ្ទេរ ៨លានអឺរ៉ូ (ឬប្រហែល៨,៨លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន ៣២៣ប្រកួត ស៊ុតបញ្ចូលទីបាន១៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៤ដង៕

ប្រភព៖​ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T