មនុស្ស២នាក់បានស្លាប់ក្នុងហេតុការណ៍បាក់ស្ពានមួយ ខណៈមួយចំនួនទៀតត្រូវរងរបួសធ្ងន់

//s5.kh1.co/40/40019de7f97f4355faa181986387fde5c1464854.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ប៉ារីស៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីស្ពានមួយបានបាក់កាលពីថ្ងៃច័ន្ទនៅភាគនិរតីនៃប្រទេសបារាំង នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋអាជ្ញានៃទីក្រុង Toulouse លោក Dominique Alzeari បាននិយាយថា ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីស្ពានចូលទៅកាន់ទីក្រុងតូច Mirepoix-sur-Tarn បានបាក់ធ្លាក់ចូលក្នុងទន្លេនៅម៉ោង៨ព្រឹកម៉ោងក្នុងប្រទេសបារាំង ហើយម្ដាយក្មេងស្រីត្រូវបានជួយសង្គ្រោះដោយសាក្សីនៅកន្លែងកើតហេតុ។ ​

លោក Eric Oget អភិបាលក្រុង Mirepoix-sur-Tarn និងក្រុមអ្នកជួយសង្គ្រោះបានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា សាកសពអ្នកបើកឡានដឹកទំនិញត្រូវបានគេរកឃើញ បន្ទាប់ពីមានប្រតិបត្តិ​ការណ៍ស្វែងរក ដោយមានការចូលរួមពីក្រុមអ្នកជួយសង្គ្រោះជាង៦០នាក់។

សារព័ត៌មាន AFP បានរាយការណ៍ថា ស្ពាននេះបានបាក់ធ្លាក់ចូលទៅក្នុងទន្លេរនៅពេលដាច់ខ្សែកាប។ ក្រសួងបរិស្ថានបានប្រាប់សារព័ត៌មាន AFP ថា ការចុះត្រួតពិនិត្យស្ពានកាលពីពេលថ្មីៗនេះ មិនបានបង្ហាញពីបញ្ហាខ្វះសុវត្ថិភាពនោះទេ។

លោក Haute-Garonne ប៉ូលីសនៅទីតាំងកើតហេតុបាននិយាយនៅមុននេះថា មានមនុស្ស៣នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍នេះរួមទាំងសាក្សីដែលបានព្យាយាមជួយជនរងគ្រោះ។

មន្ត្រីប៉ូលីសបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នករងរបួស មានពីរនាក់ជាអ្នកពន្លត់អគ្គិភ័យ​ ដែលបានប្រញាប់ទៅកន្លែងកើតហេតុ។ មន្ត្រីប៉ូលីសសរុបចំនួន ៤០ នាក់ក៏ដូចជាក្រុមអ្នកមុជទឹកត្រូវបានបញ្ជូនមក ដើម្បីធ្វើប្រតិបត្តិការណ៍ជួយសង្រ្គោះ។

​មន្ត្រីប៉ូលិសលោក Haute-Garonne នឹងលោក Étienne Guyot បាននិយាយថា“ យើងនឹងខិតខំអស់ពីសមត្ថភាពដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន” ៕

ប្រតិបត្តិការណ៍របស់ក្រុមអ្នកជួយសង្រ្គោះ
ប្រតិបត្តិការណ៍របស់ក្រុមអ្នកជួយសង្រ្គោះ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T