បើអាចក្លាយជា CEO Moonbyul បង្ហើបថានឹងបង្កើតក្រុមចម្រៀងស្រីថ្មីជា Version របស់ BTS

//s4.kh1.co/c9/c925bbb900063227e7cba8f8941ceab6d651afba.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ក្រុមចម្រៀងស្រី MAMAMOO តែងបង្ហាញការគាំទ្រ និងការគោរពចំពោះទេពកោលស្យរបស់ BTS សូម្បីតែពេលថ្មីៗនេះ នៅក្នុងកម្មវិធី fansign របស់ខ្លួន សមាជិកម្នាក់គឺ Moonbyul ក៏បានរំលឹក និងពោលសរសើរពី BTS ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធី Moonbyul បានបង្ហាញពីក្តីសុបិន្តមួយរបស់នាង គឺការក្លាយជានាយកប្រតិបត្តិនៃភ្នាក់ងារកម្សាន្តមួយ នៅថ្ងៃអនាគត។

ភ្លាមៗនោះ អ្នកគាំទ្របានសួរទៅកាន់ Moonbyul ថាតើក្រុមចម្រៀងប្រភេទណា ដែលនាងចង់បង្កើត ប្រសិនបើមានឱកាស។ Moonbyul បានឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរថា នាងចង់បង្កើតក្រុមចម្រៀងថ្មីមួយដែលជា Version ស្រីរបស់ BTS។

ក្រុមចម្រៀងស្រីដែលអាចរាំបានល្អ ច្រៀងបានល្អ អាចបានទាំងសង្ហា និងស្រស់ស្អាត ហើយអាចធ្វើអ្វីៗគ្រប់យ៉ាងបានយ៉ាងល្អ។ នាងសារភាពដោយត្រង់ថា សម្រាប់គំនិតរបស់នាង គឺពិតជាមិនមានក្រុមណាមួយដែលដូចជា BTS នោះទេ ក្នុងពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា Moonbyul ត្រូវបានគេស្គាល់ថា ជាមិត្តស្និទ្ធស្នាលរបស់ Jin ហើយក៏ជាអ្នកគាំទ្រដ៏ធំរបស់ BTS តាំងពីយូរណាស់មកហើយដែរ៕

ទស្សនាវីដេអូខាងក្រោម ៖  

រូបភាព MAMAMOO
រូបភាព MAMAMOO
រូបភាព Moonbyul
រូបភាព Moonbyul
រូបភាព Moonbyul
រូបភាព Moonbyul
រូបភាព Moonbyul
រូបភាព Moonbyul
រូបភាព BTS
រូបភាព BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T