ពង្រាយ​លួស​តាម​ស្រែ​ចាប់​សត្វ​មានអី​ប៉ះ​មនុស្ស​…​សាច់ញាតិ​មិន​អស់ចិត្ត​ ក៏​យក​ទៅពេទ្យ​តែ​អ្វី​ៗ​ហួស​អស់ !

//s5.kh1.co/d7/d7e7a8256f164d3b37b8395e10445ce99a62d4a8.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក ក្រោយ​ជាប់​ស​សង្ស័យ​ក្នុង​ករណី​ដាក់​ពង្រាយ​ខ្សែលួស​តាម​ស្រែ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម្ម កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​នេះ នៅ​ស្រុក​ក​ញែក ខេត្តមណ្ឌលគិរី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆក់​ចរន្ត​ភ្លើង​អា​គុយ​ប្រើ​ខ្សែលួស​ដាក់​សត្វ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​ចំណុច​ស្រែ​រងល​កែន ស្ថិត​ក្នុងភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ដោយ​ជន​រង​គ្រោះ​ឈ្មោះ យិ​ន ឃី​ម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​ក​ញែក ខេត្តមណ្ឌលគិរី​។

សមត្ថកិច្ច​បន្ត​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ចេញពី​ចម្ការ លុះដល់​កន្លែង​កើតហេតុ ស្រាប់តែ​បែក​កង់​គោ​យន្ត​ក៍​ឈប់ ហើយ​ជន​រង​គ្រោះ​បាន​ចុះ​ដងទឹក​ផឹក​ក្នុង​ស្រែ ដែល​គេ​ដាក់​ចរន្ត​ភ្លើង​អា​គុយ​ដែល​គេ​ប្រើ​ខ្សែលួស​ឆក់​សត្វ​បណ្តាល​ឲ្យ​ប៉ះ​ខ្សែលួស ឆក់ ស្លាប់ នៅ​នឹក​ន្លែ​ង​កើត​ហេតុតែ​ម្តង ។ ព្រោះតែ​សាច់ញាតិ​មិន​អស់ចិត្ត​បាន ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះ​ញែក គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​លើ​សាកសព​ជន​រង​គ្រោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្ត​ភ្លើង​អា​គុយ​ប្រើ​ខ្សែលួស បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើ​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំណែកឯ​ជនសង្ស័យ​ដែល​ប្រើ​ចរន្ត​ភ្លើង​ដាក់​អន្ទាក់​ឆក់​ឈ្មោះ អ៊ូ​ក ធឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

https://s5.kh1.co/__image/w=650,h=867,q=100/49/49adb90d620dac980021f5fe7da8796b41b42452.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T