វីរបុរសចុងម៉ោង! Messi ស៊ុតនាទី៩០+២ ជួយអាហ្សង់ទីនវាយបកតាមស្មើអ៊ុយរ៉ាហ្កាយ (មានវីដេអូ)

//s5.kh1.co/eb/eb692460322bf5f935a556169b8d946c4ed356e4.jpg
កីទ្បា

 ១៩-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អ៊ីស្រាអែល៖ ក្រុមជម្រើសជាតិអាហ្សង់ទីនបានធ្វើការប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយជាលក្ខណៈមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃច័ន្ទ កន្លងទោនេះ នៅកីឡដ្ឋាន Bloomfield ប្រទេសអ៊ីស្រាអែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Messi និង Luis Suarez
កីឡាករ Messi និង Luis Suarez

ក្នុងការប្រកួតនេះមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុមអាហ្សង់ទីនស៊ុតបាន២២ជើង ចំគោលដៅ៦ដងសម្រេចទីបាន២គ្រាប់ ចំណែកឯក្រុម អ៊ុយរ៉ាហ្កាយ ស៊ុតបាន៧ជើង ចំគោលដៅ២ដង សម្រេចទីបាន២គ្រាប់។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

២គ្រាប់របស់ក្រុម អ៊ុយរ៉ាហ្កាយ ធ្វើបានដោយកីឡាករ Edison Cavani នៅនាទីទី៣៤ និងកីឡាករ Luis Suarez នៅនាទីទី៦៨ ចំណែកឯ២គ្រាប់របស់ក្រុមអាហ្សង់ទីន រកបានដោយកីឡាករ Sergio Aguero នៅនាទីទី៦៣ និងតាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែបម្រើប្រយុទ្ធ​ Lionel Messi នៅនាទីទី៩០+២។

កីឡាករ Edison Cavani
កីឡាករ Edison Cavani
កីឡាករ Luis Suarez ពាក់លេខ៩ 
កីឡាករ Luis Suarez ពាក់លេខ៩ 
កីឡាករ Sergio Aguero
កីឡាករ Sergio Aguero
Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រ
Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រ

ដូច្នេះចប់៩០នាទីក្រុមទាំងពីរប្រកួតស្មើគ្នាក្នុងលទ្ធផល២ទល់នឹង២៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T